ប្រសិនបើចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត អ្នក​ត្រូវ​បោះ​បង់​គំនិតទាំងនេះចេញសិន​



យើង​ដឹង​ហើយ​ថា​ដើម្បី​​ក្លាយ​ជា​វេជ្ជបណ្ឌិត​​ឬ​ផ្លូវ​ទៅភាពជា​វេជ្ជបណ្ឌិត​ត្រូវ​ការ​លះ​បង់​ច្រើន ហើយ​វា​ជា​ផ្លូវ​មាន​ដ៏​វែង។ នៅ​ពេល​រៀន សិស្ស​ពេទ្យ​ត្រូវ​ការ​រយៈ​ពេល​ច្រើន​ម៉ោង ​និង ​ច្រើន​ឆ្នាំ។ ដល់​ពេល​ចេញ​ធ្វើ​ការ​ ពួក​គាត់​ក៏​ត្រូវ​ចំណាយ​ជា​ច្រើន​ម៉ោង​នៅ​មន្ទីរពេទ្យ។ ​ ដូច្នេះហើយ វាមិនមែនជារឿងងាយស្រួលនោះទេ ខាង​ក្រោម​នេះ​​ជា​ចំណុច​ដែល​អ្នក​ត្រូវ​លះ​បង់​ប្រសិន​ជា​អ្នក​ចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត៖

១) ចង់​ក្លាយ​ជា​អ្នក​មាន៖ ប្រសិន​ជា​អ្នក​ចង់​ក្លាយ​ជា​ វេជ្ជបណ្ឌិត​ដើម្បី​ក្លាយ​ជា​អ្នក​មាន វា​មាន​វិធី​ច្រើន​ទៀត​ដែល​អាច​ជួយ​អ្នក​បាន។ អ្នក​មិន​ចាំ​បាច់​ក្លាយ​ជា​ វេជ្ជបណ្ឌិត​ដើម្បី ក្លាយ​ជា​អ្នក​មាន​នោះ​ទេ។ អ្នក​គួរ​តែ​មាន​គំនិត​នឹង​មាន​មោទនភាព​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។ បើ​មិនដូច្នោះទេ អ្នកនឹងក្លាយជាវេជ្ជបណ្ឌិតដែលមិនល្អ ពោលគឺគិតតែរឿងលុយជាសំខាន់មិនខាន។

២) ផ្លាស់​ប្តូរ​ពិភពលោក៖ ទោះបី​ជា​អាជីព​វេជ្ជបណ្ឌិត​នេះ​អាច​ធ្វើ​រឿង​ដែល​អស្ចារ្យ​ជា​ច្រើន ​នៅ​ពេល​មនុស្ស​ប្រើ​ប្រាស់​វា​ក្នុង​ផ្លូវ​ត្រឹម​ត្រូវ។ ប៉ុន្តែ អ្នក​ត្រូវ​ចង​ចាំ​ថា​អ្នក​មិន​អាច​ផ្លាស់​ប្តូរ​ភាពក្រី​ក្រ​ឬ​សង្គ្រាម​នោះ​ទេ។

៣) ការ​គេង៖ គ្រូ​ពេទ្យ​គឺ​រវល់​លើស​ពី​២៤​ម៉ោង​ទៅ​ទៀត។ អ្នក​ក៏​ត្រូវ​បាន​គេ​ហៅ​គ្រប់​​ពេល។ រៀង​រាល់​អាទិត្យ​ អ្នក​ត្រូវ​យាម​យ៉ាង​ហោច​ណាស់​មួយ​យប់​នៅ​មន្ទីរពេទ្យ។

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖www.doceatdoc.com

X
5s