ប្រុស​ៗ នឹង​មិន​ចំណាយ​ពេល​ស្ដាប់​អ្នក​ទេ បើ​អ្នក​លេង​ចារិត​បែប​នេះ​នោះ​



ពេល​ខ្លះ​បើ​គេ​មិន​យក​ត្រចៀក​ស្ដាប់​អ្នក​ហើយ អ្នក​ត្រូវ​​ដឹង​ថា​ នេះ​ដោយ​សារ​អ្នក​ហួសហេតុ​ពេក​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នេះ​អាច​មក​ពី​អ្នក​រឹង​រូស និយាយ​មិន​ចេះ​ស្ដាប់​ផង បាន​ជា​បុរស​ៗ​ទាំង​នោះ មិន​ចាប់​អារម្មណ៍​ចង់​ស្ដាប់​អ្នក​និយាយ​ត​ទៀត។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​៖

១) ​នារី​ៗ តែង​ចង់​ឱ្យ​គេ​យល់ស្រប​ខ្លួន​គ្រប់​ពេល​៖ គ្មាន​នរណា​ម្នាក់​អាច​អង្គុយ​ចាំ​តែ​យល់​ស្រប​អ្នក​គ្រប់​ពេល​ទេ ។ ច្បាស់​ណាស់​ថា​គេ​តែង​យល់​ស្រប​អ្នក​រឿង​ខ្លះ តែ​វា​ក៏​មិន​មែន​រឿង​ទាំង​អស់​ដែល​អ្នក​ធ្វើ​នោះ​គឺ​ត្រឹម​ត្រូវ​ដែរ។ ដូចនេះ កុំ​ទាមទារ​ឲ្យ​គេ​យល់​ស្រប​អ្នក​គ្រប់​ពេល​រហូត​​ពេក​អី​។

២) និយាយ​វែង​ឆ្ងាយ​ពេក​៖ បុរស​ៗ មិន​សូវ​ចូលចិត្ត​ការ​និយាយ​វែង​ឆ្ងាយ​ បែក​អូរ ហូរ​ស្ទឹង​ឡើយ។ អ្នក​គួរ​និយាយ​អ្វី​មួយ​ឲ្យ​ចំ​ៗ ហើយ​ត្រូវ​ចំណុច​និង​សាច់​រឿង នោះ​គេ​នឹង​ឆាប់​ចាប់​ន័យ​បាន​លឿន​។

៣) សួរ​គេ ពេល​កំពុង​រវល់ ៖ បើ​គេ​កំពុង​រវល់​ គ្មាន​អ្នក​ណា​ទៅ​មាន​ពេល​ស្ដាប់​អ្នក​និយាយ​ឡើយ។ ដូច​នេះ​សូម​កុំ​ខឹង​ព្រោះ​ វា​ជា​កំហុស​អ្នក​ដែល​សួរ​ខុស​ពេល​។

៤) អ្នក​ចង់​ឲ្យ​គេ​ចាប់អារម្មណ៍​អ្វី​ដូច​អ្នក​ដែរ៖ វា​ស្រេច​តែ​លើ​គេ ទេ ព្រោះ​អ្នក​មិន​អាច​បង្ខំ​នរណា​ម្នាក់​ឲ្យ​មក​ចូលចិត្ត​អ្វី​ដូច​អ្នក​បាន​ឡើយ។ ដូច​នេះ​បើ​អ្នក​និយាយ​អ្វី​ដែល​គេ​មិន​ចូលចិត្ត​ ហើយ​គេ​មិន​តប​ សូម​កុំ​ខឹង​គេ​ឲ្យ​សោះ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifescript.com

X
5s