វិធី​សាស្រ្តធ្វើ​​ឲ្យ​គេ​ឃើញ​ថា​អ្នក​នៅ​តែ​​រឹងមាំ​ ទោះ​បី​បែក​គ្នា​ពី​សង្សារ​ក៏​ដោយ​​



ស្នេហា​ពិត​ជា​ពិបាក​ពណ៌នា​ណាស់ ព្រោះ​ថា​ពេល​ខ្លះ​វា​ផ្អែមល្ហែម ខ្លាំង​ រីករាយ​ខ្លាំង តែ​បើ​ជូរចត់​វិញ អ្នក​សឹង​តែ​ទ្រាំ​រស់​ទៀត​លែង​ចង់​​បាន​។ វិធី​ទាំង​នេះ​អាច​​ជួយ​លាក់​បាំង​ការ​ឈឺចាប់​ពី​ស្នេហា​បែក​បាក់​អ្នក​ ៖

១) មាន​មិត្ត​ភ័ក្ដិ​ឲ្យ​ច្រើន​៖ បើ​អត់​ពី​ស្នេហា​ក៏​អ្នក​មិន​ស្លាប់ និង​មិន​ឯកាដែរ ព្រោះ​អ្នក​នៅ​មាន​មិត្តល្អ​ៗ​ នៅ​មាន​ពេលវេលា​សប្បាយ​រីករាយ​ខ្លាំង ជាមួយ​មិត្ត​ៗ​របស់​អ្នក​ដែរ។ ​

២) មាន​ដៃ​គូ​ស្នេហា​ល្អ​ថ្មី​៖ បែក​ពី​អ្នក​ចាស់ អ្នក​ក៏​អាច​មាន​អ្នក​ថ្មី​ដែល​ល្អ និង​សក្ដិសម​ជាង​អ្នក​ចាស់​ទៅ​ទៀត។ មិន​មែន​មាន​តែ​អ្នក​ចាស់​ឯណា​ ដែល​ល្អ​សម្រាប់​អ្នក​នោះ។

៣) ធ្វើ​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ជោគជ័យ​គ្រប់​រឿង​៖ ហ្វឹកហាត់ និង​បង្រៀន​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​ជោគជ័យ​ខ្លាំង​ជាង​មុន។ ដូច​នេះ អ្នក​ចាស់​នឹង​មិន​មើល​ងាយ​អ្នក​ ហើយ​ថែម​តែ​កោត​សរសើរ​ ឬ​ក៏​អាច​ស្ដាយ​ក្រោយ​ដែល​បាត់​អ្នក​ទៀត​ផង។

៤)​ធ្វើ​ឲ្យ​គេ​ច្រណែន​អ្នក​​៖ ធ្វើ​ខ្លួន​ឯង​ឲ្យ​គេ​កាន់​តែ​ច្រណែន​អ្នក ហើយ​ឲ្យ​គេ​មាន​វិប្បដិសារី ខ្លាំង​ដែល​បាន​បោះបង់​អ្នក​៕

​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity.com

X
5s