អ្នកត្រូវតែដឹងដាច់ខាត រឿងដាក់ដៃ និងធ្វើកាយវិការ ៦ចំណុចនេះ ពេលសម្ភាសន៍ការងារបើចង់ជាប់!
១) បង្ហាញបាតដៃរបស់អ្នក៖ បង្ហាញថា អ្នកជាមនុស្សមានការស្មោះត្រង់។
២) ផ្គុំម្រាមដៃដាក់គ្នា៖ ជាសញ្ញាដែលបង្ហាញថា អ្នកជាមនុស្សមានទំនុកចិត្ត ដែលភាគច្រើនអ្នកនយោបាយ ឬថ្នាក់ដឹកនាំជាន់ខ្ពស់ភាគច្រើនច្រើនធ្វើបែបនេះ។
៣) ផ្កាប់បាតដៃចុះក្រោម ឬដាក់លើតុ ៖ បង្ហាញសញ្ញាថា អ្នកចង់នៅក្រោមការអំណាច និងការទទួលខុសត្រូវរបស់គេ។ រឿងដែលត្រូវប្រយ័ត្នមួយទៀតនោះគឺថា កុំចាប់ដៃជាមួយអ្នកដទៃដោយផ្កាប់បាតដៃចុះក្រោម។
៤) ដាក់ដៃក្នុងហោប៉ៅ៖ កុំដាក់ដៃក្នុងហោប៉ៅ ព្រោះថាវាបង្ហាញអ្នកសម្ភាសន៍ថា អ្នកកំពុងមានអ្វីម្យ៉ាងលាក់បាំង ពោលគឺជាមនុស្សមិនស្មោះត្រង់។
៥) លើកម្រាមចង្អុលដៃឡើង៖ កាយវិកាខាងក្រោមនេះ គឺបង្ហាញថា អ្នកខ្វះការអត់ធ្មត់។
៦) ដាក់ដៃខ្វែងគ្នា៖ បង្ហាញថា អ្នកជាមនុស្សប្រកាន់គំនិត ឬទស្សនខ្លួនឯង ពោលគឺមិនងាយទទួលយកគំនិតអ្នកដទៃ។
សូមអាន៖ ចេះរៀបចំខ្លួនមុនពេលសម្ភាសន៍ការងារតាមវិធីនេះ ១០០%អ្នកនឹងឆាប់បានការងារ!