ដឹងថា ប្រទេសណា មានសេដ្ឋកិច្ចជឿនលឿនបំផុតក្នុងលោកទេឆ្នាំថ្មីនេះ?
សន្ទស្សន៍នវានុវត្តន៍ដែលរៀបចំឡើងដោយ Bloomberg (Bloomberg Innovative Index) បានចេញលទ្ធផលហើយ ហើយត្រូវបានសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃនេះតែម្ដង។ សន្ទស្សន៍នវានុវត្តន៍ ឬសេដ្ឋកិច្ចជឿនលឿន គឺជាសន្ទស្សន៍ដែលដាក់ពិន្ទុសេដ្ឋកិច្ចផ្អែកទៅលើការចំណាយទៅលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការផ្ដោតទៅលើក្រុមហ៊ុនសារធារណៈដែលមានបច្ចេកវិទ្យាខ្ពស់។
តាមលទ្ធផល គឺថា កូរ៉េខាងត្បូង បានជាប់ចំណាត់ថ្នាក់លេខ១ក្នុងលោក ស៊ុយអ៊ែតជាប់លេខ ២ អាល្លឺម៉ង់លេខ ៣ ស្វីសលេខ៤ និងខណៈហ្វាំងឡង់ដ៍ជាប់ក្នុងចំណោមប្រទេសកំពូលទាំង ៥ក្នុងលោកដែរ។ កូរ៉េខាងត្បូង ស្ថិតនៅឈរកំពូលតារាងនៅផ្នែកតង់ស៊ីតេស្រាវជ្រាវ និងអភិវឌ្ឍន៍ វិស័យឧស្សាហកម្មតម្លៃបន្ថែម និងស្ថិតនៅឈរនៅប្រទេសកំពូលទាំង ៥ផ្នែកខាងបច្ចេកវិទ្យាជាន់ខ្ពស់ អប់រំ និងស្រាវជ្រាវ។ បញ្ជីឈ្មោះរបស់ប្រទេសកំពូលៗ សូមអាននៅលើ Bloomberg៕