​បើ​​មាន​សញ្ញា​ទាំង​៣​នេះ ​​​មាន​ន័យ​ថា​ ​អ្នក​នឹង​ជាប់​ក្នុង​ការ​សម្ភាសន៍​ការងារ​



អ្នក​ប្រហែល​ជា​គិត​ថា​ឲ្យ​តែ​អ្នក​ឆ្លើយ​សំនួរ​បាន​ល្អ មាន​ជំនឿ​ទុក​លើ​ខ្លួន​ឯង អ្នក​នឹង​​ទទួល​បាន​ការងារ​មែន​ទេ? ​វា​មិន​ប្រាកដ​នោះ​ទេ ប៉ុន្តែ វា​មាន​សញ្ញា​ខ្លះ​ប្រសិន​ជា​អ្នក​សម្ភាស​និយាយ​​អំឡុង​ពេល​សម្ភាសន៍ អ្នក​មាន​ឱកាស​ច្រើន ឬ ​នឹង​ទទួល​បាន​ការងារ៖

១) តើ​អ្នក​អាច​ផ្ញើ​ឯក​សារ​បាន​ទេ?៖ នៅ​ក្នុង​ក្រុមហ៊ុន​ខ្លះ ការ​ឆែក​ឯក​សារ​គឺ​ជា​ជំហាន​ចុង​ក្រោយ​មុន​ពេល​ទទួល​យក​បុគ្គល​ថ្មី។ ពួក​គេ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​នឹង​ទទួល​យក​អ្នក​រួច​ជា​ស្រេច​ហើយ។ ប្រសិន​ជា​គេ​សុំ​ឯក​សារ​ពី​អ្នក​ នេះ​ជា​សញ្ញា​មួយ​យ៉ាង​ល្អ។

២) តើ​អ្នក​មាន​ពេល​ទេ? ៖ ប្រសិន​ជា​ការ​សម្ភាស​របស់​អ្នក​យូរ​លើស​ពី​ធម្មតា នេះ​ក៏​ជា​សញ្ញា​មួយ​ដ៏​ល្អ​ផង​ដែរ នោះ​មាន​ន័យ​ថា​គេ​ចង់​ស្គាល់​ពី​អ្នក​ឲ្យ​បាន​ច្រើន​ជាង​នេះ។ ការ​សម្ភាស​រយៈ​ពេល​ខ្លី​គឺ​ជា​សញ្ញា​ក្រហម​ទៅ​វិញ​ទេ។

៣) តើ​អ្នក​មាន​សម្ភាស​នៅ​កន្លែង​ផ្សេង​ទេ? ៖ ប្រសិន​ជា​គេ​​ពិត​ជា​​ចង់​បាន​អ្នក​ជា​បុគ្គល គេ​ត្រូវ​ប្រាកដ​ថា​គេ​មិន​បាត់​បង់​អ្នក​ទៅ​ក្រុមហ៊ុន​ណា​មួយ​ឡើង។ គេ​អាច​ធ្វើ​ការ​សម្រេចចិត្ត​កាន់​តែ​ឆាប់​ដើម្បី​កម​ឲ្យ​បាត់​បង់​អ្នក៕

ប្រែ​សម្រួល៖អុឹង​មុយយូ ប្រភព៖ www.cheatsheet.com​​​​​

X
5s