បើមានគំនិតចង់រកស៊ីផ្នែក អចលនទ្រព្យ កុំភ្លេចចំណុចគោលទាំងនេះ
នាពេលបច្ចុប្បន្ន អចលនទ្រព្យគឺមានការរីកចម្រើនយ៉ាងខ្លាំងក្នុងសង្គម។ វាគ្មានអ្វីដែលចម្លែកនោះទេដែលមនុស្សចង់ចាប់ផ្តើមប្រកបមុខរបរមួយនេះ។ ខាងក្រោមនេះជាគំនិតដែលអ្នកត្រូវគិតមុននឹងចាប់ផ្តើម៖
១) ច្បាស់លាស់៖ អចលនទ្រព្យគឺជាមុខរបរមួយយ៉ាងធំ។ ប្រសិនជាអ្នកពិតជាចង់ចាប់ផ្តើមមុខរបរមួយនេះ អ្នកត្រូវមានភាពច្បាស់លាស់ដែលអ្នកចង់បែបរបៀបណាដូចជា៖ ផ្ទះ ឬដី។ល។ អ្នកត្រូវមានចំណេះដឹងខ្លះៗអំពីវាផងដែរ។
២) បន្តរៀន៖ ទោះបីជាអ្នកមានបទពិសោធន៍ក្នុងមុខរបរដោយធ្លាប់ធ្វើការពីមុនក៏ដោយ អ្នកតែងតែមានចន្លោះដែលអាចរៀនបាន។ ដូច្នេះហើយទើបអ្នកត្រូវបន្តការរៀនជានិច្ច។
៣) ដើមទុន៖ នៅពេលដែលអ្នកមានគំនិតក្នុងការចាប់ផ្តើមហើយ អ្នកក៏ត្រូវប្រាកដថាអ្នកមានថវិកាគ្រប់គ្រាន់ផងដែរ។ ចំនួនលុយដែលអ្នកត្រូវការគឺអាស្រ័យទៅ លើទំហំដែលអ្នកចង់បើក។
៤) អ្នកប្រឹក្សា ឬ ពិគ្រោះយោបល៖នៅក្នុងវិស័យអចលនទ្រព្យ ជំនួញ គឺមានការពឹងពាក់ខ្លាំងទៅលើអ្នកជួយណែនាំ។ ដូច្នេះហើយ អ្នកត្រូវបង្កើតទំនាក់ទំនងនឹងស្គាល់មនុស្សឲ្យបានច្រើន៕
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.lifehack.org