សង្ឃឹម​ជាប់​ ៩០​%​ក្នុង​​ពេល​សម្ភាសន៍​ ​បើ​ដឹង​​​អ្វី​ដែល​​គួរ និង​ មិន​គួរ​ឆ្លើយ​នៅ​ពេល​គេ​សូរ​ថា​ ​«​​ហេតុ​អ្វី​​​ចង់​ឈប់​ពី​ការងារ​​​​»​​



​ក្នុង​ពេល​សម្ភាសន៍​ការងារ​ ប្រាកដ​ណាស់​ថា​​​នឹង​មាន​សំនួរ​ជាច្រើន​ ដូច្នេះ​ហើយ​អ្នក​​ត្រូវ​តែ​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ​។ ​​​ក្នុង​ចំណោម​សំនួរ​ជាច្រើន​ដែល​គេ​សួរ​នោះ ​គឺ​ប្រាក​ជា​មាន​ «​​ហេតុ​អ្វី​បាន​ជា​អ្នក​ចាក់ចេញ​ពី​ការងារ​បច្ចុប្បន្ន​?» ​​សំនួរ​នេះ ​​​​មិន​មែន​ចេះ​តែ​ឆ្លើយ​នោះ​ទេ​ ​ព្រោះ​ទោះ​បី​ជា​អ្នក​មាន​សមត្ថភាព​ និង ចំណេះដឹង​ខ្ពស់​សក្ដិសម​​នឹង​តួនាទី​នោះ​ក៏​ដោយ តែ​បើ​ឆ្លើយ​មិន​សម​ទំនង​​ ប្រាកដ​ជា​ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។ ​​​​​​នៅ​ពេល​ជួប​សំនួរ​បែប​នេះ ​អ្នក​មិន​ត្រូវ​ឆ្លើយ​ថា​៖

១) ​​កន្លែង​ចាស់​ប្រាក​ខែ​តិច​ពេក​ ​(​វា​មានន័យ​ថា​ អ្នក​ចង់​បាន​តែ​លុយ​)​

២) ​​មិន​ចូលចិត្ត​​​ថ្នាក់​លើ​ (​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​មិន​ងាយ​ចុះសម្រុង ​ឬ ​​ពិបាក​ធ្វើ​ការ​ជាមួយ​ ឬ ​​មិន​ចេះ​តស៊ូ​ជា​មួយ​ការងារ​)​

៣) ​​មិន​ចូលចិត្ត​​មិត្ត​រួម​ការងារ​ (​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​មិន​ចេះ​ធ្វើ​ការ​ជា​ក្រុម​)

៤) ​​ក្រុមហ៊ុន​អន់​ពេក​ ​(​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​ដែល​ពូកែ​និយាយ​​​ដើម​ក្រុមហ៊ុន​)​​ ​អ្នក​អាច​ឆ្លើយ​ថា​«​ចង់​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ប្រសើរ​ជាង​មុន​» ឬ​ «​ក្រុមហ៊ុន​របស់​អ្នក ឬ តួនាទី​​ក្នុង​ក្រម​ហ៊ុន​នេះ​ អាច​ជួយ​ឲ្យ​ខ្ញុំ​ក្លាយ​​​មនុស្ស​ដែល​មាន​ជំនាញ និង ចំណេះដឹង​ខ្ពស់​នៅ​ពេល​ខាង​​មុខ»

​​ឆ្លើយ​អ្វី​ក៏​ដោយ ត្រូវ​ចាំ​ថា មិន​ត្រូវ​ដាក់​បន្ទុក​ ឬ ​បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​នៅ​កន្លែង​ការងារ​ចាស់​នោះ​ទេ​ ឬ ​មិន​ត្រូវ​បង្ហាញ​ថា​ អ្នក​ចង់​បាន​តែ​លុយ​នោះ​ឡើយ​។ ​​ ​ត្រូវ​ចាំ​ថា បើ​អ្នក​ព្យាយាម​និយាយ​រឿង​អាក្រក់​ពី​ក្រុមហ៊ុន​ចាស់​របស់​អ្នក ​នោះ​គេ​នឹង​វាយ​តម្លៃ​ថា ​អ្នក​ជា​​មនុស្ស​​មិន​ល្អ​ ​​​ហើយ​ថ្ងៃ​ក្រោយ​​នឹង​និយាយ​រឿង​អាក្រក់​ជាច្រើន​ប្រាប់​ក្រុមហ៊ុន​ផ្សេង​ទៀត​ នៅ​ពេល​ចាក់ចេញ​​៕​ ​​

ដោយ​៖​ រតនា​ ​វិចិត្រ

X
5s