​បើ​មិន​ចង់​​ក្លាយ​ជា​សិស្ស​ខ្សោយ​ផុត​លេខ​​ផ្នែក​​គណិតវិទ្យា​ទេ​ កុំ​ភ្លេច​តិកនិក​ទាំង​នេះ​​​ឲ្យ​សោះ​



កូន​សិស្ស​ជា​ច្រើន​គិត​ថា​អ្នក​ដែល​រៀន​គណិតចេះ​សុទ្ធ​តែ​មាន​ជំនាញ​ពី​កំណើត វា​មិន​មែន​ជា​អ្វី​ដែល​ពួក​គេ​អាច​រៀន​បាន​នោះ​ទេ។ ប៉ុន្តែ ការពិត​គឺ​ថា​នរណា​ម្នាក់​ក៏​អាច​ពូកែ​មុខវិជ្ជា​គណិត​បាន​ដែរ៖

១)​ធ្វើ​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ៖ កុំ​គិត​ថា​ការ​​ធ្វើ​កិច្ច​ការ​សាលា​ជា​ជម្រើស។ វា​ជា​វិធី​ដ៏មាន​ប្រសិទ្ធភាព​ដែល​​​កូន​សិស្ស​អាច​អនុវត្ត​បាន​​និង​យក​អ្វី​ដែល​បាន​រៀន​មក​អនុវត្ត។ កំណត់​ពេល​វេលា​ច្បាស់​លាស់​និង​ធ្វើ​លំហាត់​ដែល​អ្នក​មាន។

២) កុំឈប់​ពី​ថ្នាក់​រៀន៖ ថ្នាក់​គណិតដើរ​លឿន​ណាស់ មេរៀន​ថ្មី​សឹង​តែ​បង្រៀន​រាល់​ថ្ងៃ។ ប្រសិន​ជា​អ្នក​ឈប់ អ្នក​ក៏​ត្រូវ​ចំណាយ​ពេល​វេលា​ដើម្បី​រៀន​នូវ​អ្វី​ដែល​អ្នក​ខក​ខាត។

៣) រៀន​ជា​មួយ​មិត្ត ជាពិសេសអ្នកពូកែ៖ ប្រសិន​ជា​អ្នក​ឈប់​ពី​ថ្នាក់​រៀន អ្នក​ត្រូវ​រក​មិត្ត​ណា​ដែល​កត់​ត្រា​មេរៀន​បាន​ល្អ​​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​អាច​រៀន​លក្ខណៈ​ជា​ថ្នាក់​ប្រសិន​ជា​អ្នក​មាន​​ពេល។

៤) រក​ជំនួយ៖ ប្រសិន​ជា​អ្នក​គិត​ថា​លំហាត់​នឹង​ពិបាក​ហើយ​អ្នក​មិន​អាច​ធ្វើ​បាន អ្នក​ត្រូវ​រក​ជំនួយ​ជា​បន្ទាន់។ អ្នក​អាច​រក​គ្រូ​ឬ​មិត្ត​បាន។ កុំ​រង​ចាំ​ដល់​ពេល​ប្រឡង​ទើប​សួរ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.education.com

X
5s