បើយល់ច្បាស់ពីចំណុចទាំងនេះ អ្នកនឹងមិនងាយអស់លុយពីហោប៉ៅឡើយ
នៅចំណុចមួយក្នុងជីវិត យើងទាំងអស់គ្នាសុទ្ធតែធ្លាប់ដាច់លុយចាយឬមានលុយតិចតួចសម្រាប់ចាយ។ ប្រសិនជាអ្នកចង់មានលុយចាយគ្រប់គ្រាន់ អ្នកត្រូវអនុវត្តចំណុចខាងក្រោមនេះ៖
១)ត្រូវទទួលស្គាល់ស្ថានភាពបច្ចុប្បន្ន៖ មនុស្សជាច្រើនគិតថាពួកគេអាចទ្រទ្រង់ស្ថានភាពបច្ចុប្បន្ន ហើយពួកគេចាយវាយដោយមិនបានគិតទោះតែសោះ។ ដើម្បីមានលុយចាយគ្រប់គ្រាន់ អ្នកត្រូវដឹងពីប្រាក់ចំណូលរបស់អ្នកឲ្យបានច្បាស់លាស់មុននឹងអ្នកចាយ។
២) ប៉ាននឹងគ្រប់គ្រង៖ វាមានវិធីជាច្រើនដែលអ្នកអាចគ្រប់គ្រងប្រាក់របស់អ្នកបាន។ អ្នកត្រូវកត់ត្រាទុកនូវចំណូលនឹងចំណាយរបស់អ្នក។ ការធ្វើរបៀបនេះនឹងជួយកាត់បន្ថយការចំណាយរបស់អ្នក។
៣) ប្រភពចំណូល៖ អ្នកមាននៅលើពិភពលោកមិនដែលពឹងផ្អែកទៅលើចំណូលតែមួយនោះទេ។ ប្រាក់ចំណូលពីការងារមិនគ្រប់គ្រាន់សម្រាប់ការចាយវាយនឹងប្រាក់សម្រាប់អនាគតឡើយ។ អ្នកត្រូវគិតពីវិធីដែលអ្នកអាចរកចំណូលឲ្យបានច្រើន៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com