​​​គំនិត​សំខាន់ៗ​ដែល​អាច​ជួយ​ឲ្យ​អ្នក​ មាន​សង្ឃឹម​បន្ត​ជីវិត​ទៅ​មុខ​នៅ​ពេល​ជួប​រឿង​​អស់សង្ឃឹម​ខ្លាំង​



នរណា​ៗ ម្នាក់​ៗ​​ក៏​ធ្លាប់​ជួយ​នឹង​បញ្ហា​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​អ្នក​ឆាប់​បោះបង់​ចោល​អ្វី​ៗ​ងាយ​ៗ​ដែរ។ តែ​ក្នុង​នោះ​អ្នក​ត្រូវ​​ដឹង​ថា អ្វី​ទាំង​អស់​ អ្នក​មិន​គួរ​បោះបង់​ចោល​ងាយ​ៗ​ទេ ព្រោះ​ថា​ភាព​លំបាក​នោះ​ វា​មិន​យូរ​ឡើយ​សម្រាប់​អ្នក​។ ខាង​ក្រោម​នេះ​ជា​ពាក្យ​សម្ដី​ខ្លះ​ៗ ដាស់​តឿន​ដល់​អ្នក​៖

១) ជីវិត​អាច​នាំ​អ្នក​ទៅ​អ្វី​ដែល​អ្នក​មិន​ចង់​បាន​ តែ​អ្នក​ត្រូវ​​ដឹង វា​អាច​នឹង​នាំ​អ្នក​ទៅ​កន្លែង​ដែល​ល្អ​ជាង​នោះ។

២) អ្នក​ប្រហែល​ជា​ជួប​ទុក្ខ​លំបាក​ច្រើន​រាប់​មិន​អស់ តែ​កុំ​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​នៅ​តែ​ត្រឹម​ហ្នឹងអី​។

៣) កុំ​ឲ្យ​បញ្ហា​ដដែល​ៗ មក​ធ្វើ​ទុក្ខ​ដល់​អ្នក ឬ​ញាំញី​អ្នក​ទៀត​អី។

៤) អ្នក​ត្រូវ​​ប្រើប្រាស់​កម្លាំង​ដែល​អ្នក​មាន​ទាំ​អស់ ដើម្បី​បង្កើត​ថែម​ទៀត មិន​មែន​បំផ្លាញ​វា​ចោល​ទេ។

៥) កុំ​យំ​ដោយ​សារ​អតីតកាល ហើយ​កុំ​បារម្ភ​ពី​អនាគត​ព្រោះ​វា​មិន​ទាន់​ដល់។​ ចូរ​រស់​នៅ​ជាមួយ​បច្ចុប្បន្ន​ភាព​ឲ្យ​សប្បាយ​រីករាយ​។

៦) កុំ​បោះបង់​ចោល​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​បំផុត ព្រោះ​អ្នក​នឹង​ជោគជ័យ​បើ​អ្នក​នៅ​តែ​បន្ត​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com

X
5s