​ចំណុច​សំខាន់ៗ​​​៤​យ៉ាង​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ជនជាតិ​ជប៉ុន​



សម្រាប់​ដែល​អ្នក​ធ្លាប់​ទៅ ប្រទេស​ជប៉ុន​ឬ​មួយ​ក៏​ធ្វើ​ការ​ជាមួយ​ជនជាតិ​ជប៉ុន​មិន​ថា​នៅ​ទី​ណា​ក៏​ដោយ​ ពួក​គេ​តែង​តែ​ប្រកាន់​​ខ្ជាប់​រឿង​ទាំង​៤​នេះ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

១) ប្រកាន់​សុចរិត​ភាព​ជានិច្ច​៖ អ្នក​មិន​អាច​​រក​បាន​មនុស្ស​ណា​ដែល​ប្រកាន់​សុចរិត​​ភាព​ គ្រប់​ទី​កន្លែង​បាន​​ទេ។ ​សុចរិត​​ភាព​នេះ​បាន​ន័យ​ ថា ការ​ធ្វើ​រឿងដែលត្រឹមត្រូវ។ មិន​ថា​មាន​អ្នក​ឃើញ​ឬ​ក៏​មិន​មាន​អ្នក​ឃើញ​ក៏​ដោយ​ ពួក​គេ​តែង​តែ​ប្រកាន់​យក​នូវ​អ្វី​ដែល​ត្រូវ​ជានិច្ច ហើយ​មិន​ចាំ​បាច់​អ្នក​ណា​មក​អប់រំ​ឡើយ។

២) តែង​តែ​ស្អាត​គ្រប់​ពេល​៖ អ្នក​មិន​អាច​រក​កន្លែង​ណា​ដែល​ស្អាត​បាន​គ្រប់​១០​នោះ​ទេ នៅ​ក្នុង​លោក​នេះ​។ តែ​យ៉ាង​ហោច​ណាស់ ធានា​ថា​ប្រទេស​ជប៉ុន​គឺ​ជាប់​ចំណាត់​ថ្នាក់​ខាង​ស្អាត ​និង​មាន​អនាម័យ​លើ​គេ​ហើយ។ ប្រជាជន​ជប៉ុន​តែង​បណ្ដុះ​ស្មារតី​តាំង​តែ​ពី​តូច ថា​ឲ្យ​ចេះ​សម្អាត​និង​មាន​អនាម័យ ហើយ​ពួក​គេ​តែង​តែ​គោរព​។ ​នៅ​ជប៉ុន​ អ្នក​មិន​ងាយ​នឹង​រក​ឃើញ​សំរាម​ នៅ​តាម​ទី​សាធារណៈ​​​ឡើយ។

៣) តែង​តែ​គួរសម​ និង​ចេះ​គោរព​គ្នា​ ៖ ទោះ​បី​គេ​ស្គាល់​ឬ​ក៏​ពុំ​ស្គាល់​អ្នក​ក៏ ដោយ គេ​តែង​តែ​គោរព លំទោន និង​ផ្ដល់​សិទ្ធិ​ដល់​អ្នក​មុន​គេ​ជានិច្ច។

៤) ស្រឡាញ់​ជាតិ​សាសន៍​ខ្លួន​ណាស់៖ ពួក​គេ​ជា​បុគ្គល​ដែល​ស្នេហា​ជាតិ​ខ្លាំង អ្នក​អាច​​សង្កេត​មើល​តាម​ ផលិតផល ​និង​ភាសា​ក៏​បាន​ ពួក​គេ​កម្រ​នឹង​នាំ​ចូល​ផលិតផល​ស្រុក​ដទៃ ណាស់។ រាល់​ផលិតផល​ទាំង​អស់​គឺ​សុទ្ធ​តែ​របស់​ក្នុង​ស្រុក​ ហើយ​អ្វី​ក៏​ដោយ​ ក៏​​ពួក​គេ​អាច​មាន​លទ្ធភាព​ផលិត​ខ្លួន​ឯង​បាន​ដែរ៕ ​​​

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack.org

X
5s