ត្រូវមានចំណុចទាំង៤នេះ បើចង់បណ្ដុះគុណភាពនៃជីវិតរបស់អ្នក
សព្វថ្ងៃ យើងរស់នៅក្នុងពិភពលោកមួយ ដែលភាពជោគជ័យត្រូវបានគេវាយតម្លៃដោយផ្អែកទៅលើលុយ ឡានឬសម្ភារៈថ្លៃៗ។ ប៉ុន្តែតម្លៃរបស់មនុស្សពិតប្រាកដមិនមែនស្ថិតនៅលើចំណុចដូចបានរៀបរាប់ទាំងស្រុងនោះឡើយ។ អ្វីដែលសំខាន់ ត្រូវធ្វើអ្វីដែលខ្លួនពេញចិត្ត មានប្រយោជន៍ និង មិនបំផ្លាញដល់ប្រយោជន៍អ្នកដទៃ។ ខាងក្រោមនេះ ជាចំណុចសំខាន់ៗ ដែលអ្នកត្រូវមាន៖
១) បោះបង់គំនិតអវិជ្ជមាន៖ ជារឿងធម្មតានោះទេ មនុស្សតែងតែមានភាពអវិជ្ជមាននៅក្នុងខ្លួន។ ភាពអវិជ្ជមានកើតឡើងលឿនខ្លាំងណាស់ វាមិនត្រឹមតែធ្វើឲ្យជីវិតអ្នករស់នៅក្នុងភពអវិជ្ជមានថែមទាំងឆក់យកភាពរីករាយពីអ្នក។ ដូច្នេះហើយ ត្រូវព្យាយាមបោះបង់គំនិតមិនល្អចេញ ព្រោះវាគ្មានចំណេញអ្វីឡើយ ក្រៅពីបំផ្លាញ់អ្នក។
២) កាត់បន្ថយពេលវេលាលើអេក្រង់៖ យើងចំណាយពេលជាច្រើនមើលទូរទស្សន៍ឬទូរស័ព្ទ។ វាបានឆក់យកពេលវេលាជាច្រើនពីយើង។ អ្នកមិនដឹងថាអ្នកអាចយកពេលដែលមើលទូរទស្សន៍ឬទូរស័ព្ទទៅធ្វើអ្វីដែលមានប្រយោជន៍នោះទេ។
៣) បរិភោគអាហារល្អៗ៖ វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកត្រូវខ្វល់នូវចំណីដែលអ្នកញាំ។ ប្រសិនជាអ្នកបន្តញាំអាហារដែលមិនល្អចំពោះសុខភាព អ្នកនឹងឈឺនៅថ្ងៃមួយ ។អ្នកមិនត្រឹមតែខាតពេលវេលាថែមទាំងប្រាក់ជាច្រើនទៀតផង។
៤) រៀន៖ មិនថាអ្នកចង់ផ្លាស់ប្តូរជីវិតរបស់អ្នកដោយរបៀបណានោះទេ អ្នកត្រូវតែផ្តល់ឱកាសខ្លួនឯងឲ្យទទួលបានចំណេះដឹង។ អ្នកអាចអានសៀវភៅឬ ទៅសាលាដើម្បីពង្រឹងចំណេះដឹងដែលអ្នកមានបន្ថែមទៀត៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org