​​​​​​ប្រទេស​ ៩​ដែល​មាន​សេដ្ឋកិច្ច​ប្រកួត​ប្រជែង​បំផុត​ក្នុង​លោក! ​​



សាលា​ធុរកិច្ច​​ល្បី​បំផុត​មួយ​ក្នុង​លោក​ Business School INSEAD បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​មួយ​ដែល​មាន​ឈ្មោះ​ថា​ សន្ទស្សន៍​​ប្រកួតប្រជែង​​​ Global Talent Competitiveness Index ​ដែល​បង្ហាញ​ពី​កម្រិត​នៃ​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​បណ្ដា​ប្រទេស​នីមួយៗ។ ​​

ប្រទេស​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ គឺ​​មាន​ប្រព័ន្ធ​អប់រំ​បំពេញ​បាន​តាម​តម្រូវ​ការ​​សេដ្ឋកិច្ច​​ គោល​​នយោបាយ​ការងារ​ដែល​អនុគ្រោះ​ដល់​ភាព​បន់​បែន​​ ​ប្រមូល​ផ្ដុំ​ និង​​គំនិត​ប្រកប​​​ដោយ​សហគ្រិនភាព។​​​​

ខាង​ក្រោម​នេះ​ គឺ​ជា​ប្រទេស​ ៩​ដែល​មាន​សេដ្ឋកិច្ច​ប្រកួត​ប្រជែង​បំផុត​ក្នុង​លោក៖

១) ​ស្វីស៖ ជា​ប្រទេស​ដែល​មាន​សមត្ថភាព​ខ្ពស់ជាង​​គេ​បំផុត​​ក្នុង​លោក​​​ក្នុង​ការ​ទាក់ទាញ​ និង​រក្សា​​បាន​នូវ​​ទេព​កោសល្យ​ការងារ។

២) សិង្ហបុរី៖ ឈរ​​នៅ​ចំណាត់​ថ្នាក់​លេខ​ ២​ ប៉ុន្តែ​បើ​និយាយ​ពី​បរិយាកាស​​​ និង​សមត្ថភាព​​ធ្វើ​អាជីវកម្ម​វិញ​ ​គឺ​ជាប់​​លេខ​១​ក្នុង​លោក។

៣) ​ចក្រភព​អង់គ្លេស៖ ​គឺ​បំពេញ​ការងារ​បាន​ល្អ​​​ស្ទើរ​តែ​គ្រប់​ផ្នែក​ ប៉ុន្តែ​​ចំណាត់​ថ្នាក់​ខាង​ផ្នែក​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​​មាន​ការ​ធ្លាក់​ចុះ​បន្តិច។ ​របាយការណ៍​​​ដដែល​បាន​សង្កត់​ធ្ងន់​ថា​ ​នឹង​មាន​ការ​ផ្លាស់ប្ដូរ​​បន្ទាប់​ពី​​ការ​ចាក​​ចេញ​ពី​សហគមន៍​អឺរ៉ុប។

៤) ​សហរដ្ឋ​អាមេរិក៖ ​ប្រព័ន្ធ​អប់រំ​ថ្នាក់​ឧត្តមសិក្សា​ ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​​ និង​ប្រទាក់​ក្រឡា​គ្នា​ធ្វើ​ឱ្យ​អាមេរិក​ឈរ​នៅ​លេខ​ ៤។

៥) ស៊ុយអ៊ែត៖ ជា​ប្រទេស​រក្សា​បាន​នូវ​ទេពកោសល្យ​​​ខ្ពស់​។ ប្រទេស​​នេះ​មាន​​ប្រព័ន្ធ​អប់រំ​ផ្លូវ​ការ​ល្អ​ និង​ចំណាយ​ពេល​ច្រើន​ក្នុង​ប្រព័ន្ធ​អប់រំ។

៦) អូស្ត្រាលី៖ ​ប្រទេស​មួយ​ដែល​មាន​ទេពកោសល្យ​​ខ្ពស់​​​ មាន​ប្រភព​ធនធាន​​ផ្នែក​គ្រប់គ្រង​លើ​​គ្រង​ជំនាញ​ថ្នាក់​ខ្ពស់​ច្រើន​ដែល​សុទ្ធ​តែ​ជា​ជំនាញ​ចាំបាច់​សម្រាប់​ការ​ប្រកួត​ប្រជែង​របស់​ប្រទេស។

៧) លុចហ្សំប៊ួ៖ បាន​ធ្លាក់​ចុះ​ពី​ចំណាត់​ថ្នាក់​លេខ​ ៣​មក​លេខ​ ៧​នៅ​ឆ្នាំ​នេះ។ ​ប៉ុន្តែ​ប្រទេស​នេះ​មាន​ចំណាត់​ថ្នាក់​ល្អ​ខាង​សម្បូរ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ និង​ហិរញ្ញវត្ថុ។

៨) ដាណឺម៉ាក៖ ជា​​ប្រទេស​ដែល​មាន​ប្រព័ន្ធ​អប់រំ​ល្អ​កម្រិត​កំពូល​ពិភពលោក។

៩) ហ្វាំងឡង់៖ ជា​ប្រទេស​ដែល​មាន​ច្បាប់​​ទម្លាប់​ល្អ​ និង​ជា​ពិសេស​ខាង​បណ្ដុះ​អ្នក​មាន​ទេពកោសល្យ​​ក្នុង​ការ​ធ្វើ​អាជីវកម្ម៕​

X
5s