មិនថា ជួបវិបត្តិក្នុងជីវិតប៉ុណ្ណាទេ ដរាបណាអ្នកចាំចំណុចទាំងនេះ ជីវិតនៅតែមានសង្ឃឹម
ទោះបីជាចិត្តរបស់យើងចង់បានអ្វីមួយខ្លាំងយ៉ាងណា តែនោះក៏មិនមានន័យថាយើងនឹងទទួលបានវានោះទេ។ ជីវិតគឺមានភាពជោគជ័យនិងបរាជ័យ។ វាពិតជាឈឺចាប់ដែលអ្នកដាក់ចិត្តហើយគ្មានឃើញលទ្ធផលមកវិញ។ ខាងក្រោមនេះជាអ្វីដែលអ្នកអាចលើកទឹកចិត្តខ្លួនឯងបាន៖
១) អ្នកមិនបរាជ័យដរាបណាអ្នកមិនបោះបង់៖ នរណាម្នាក់ក៏អាចបោះបង់បានដែរ។ ប៉ុន្តែ ដរាបណាអ្នកមិនបោះបង់ នោះអ្នកមិនទាន់បរាជ័យនោះទេ។ ងើបឡើងហើយបន្តដំណើរទៅមុខទៀត។ ដូច្នេះហើយ កុំបោះបង់ឲ្យសោះ មិនបានមានរឿងអ្វីកើតឡើងនោះទេ ហើយត្រូវចាំថា បើមិនបោះបង់ នោះជីវិតនៅតែមានសង្ឃឹម។
២) រកជំនួយមិនមែនមានន័យថា អ្នកអន់នោះទេ៖ បើអ្នកគិតថា ខ្លួនឯងអន់នៅពេលរកជំនួយ មានន័យថា អ្នកមិនទាន់យល់អំពីជីវិត។ ត្រូវចាំថា ជីវិតគឺតែងតែមានបញ្ហា។ បញ្ហាខ្លះអាចដោះស្រាយខ្លួនឯងបាន តែបញ្ហាខ្លះទៀតមិនអាចដោះស្រាយដោយខ្លួន ពោលគឺត្រូវតែរកជំនួយ។ ដូច្នេះហើយបើអ្នកមិនអាចធ្វើវា ឬ ដោះស្រាយដោយខ្លួនឯងបានទេ ត្រូវតែយកជំនួយពីអ្នកជុំវិញខ្លួន។
៣) ឈប់មើលងាយខ្លួនឯង៖ កុំខឹងបើគេមើលងាយអ្នក ខណៈពេលដែលអ្នកខ្លួនឯងកំពុងមើលងាយខ្លួនឯង។ ដូច្នេះហើយ បើមិនចង់ឲ្យគេមើលងាយអ្នក ទាល់តែអ្នកឈប់ប្រកាន់គំនិតមើលងាយខ្លួនឯង។
ប្រភព៖www.addicted2success.com