យុទ្ធសាស្ត្រ​ទាំង​៣​យ៉ាង​ដែល​ជួយ​អ្នក​ឲ្យ​លេចធ្លោ​ជាង​​អ្នក​ដទៃ ក្នុងការធ្វើជំនួញ​



ប្រសិន​​អ្នក​ជា​អ្នក​ជំនួញ អ្នក​ដឹង​ហើយ​តើ​វា​ពិបាក​យ៉ាង​ណា​ក្នុង​ការ​ចាប់​ផ្តើម​ជំនួញ​និង​ពិបាក​យ៉ាង​ណា​ដើម្បី​ឲ្យ​វា​ទៅ​មុខ។ ប្រសិន​ជា​អ្នក​មិន​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​នឹង​យុទ្ធសាស្ត្រ​ត្រឹម​ត្រូវ​ទេ អ្នក​នឹង​បរាជ័យ។ ខាង​ក្រោម​នេះ​ជាយុទ្ធសាស្ត្រ​ទាំង​៣​យ៉ាង​ដែល​ជួយ​អ្នក​ឲ្យ​លេចធ្លោ​ជាង​​អ្នក​ដទៃ ៖

១) ផ្តល់​នូវ​អ្វី​ដែល​ពិសេស៖ អ្វីដែល​ជួយ​អ្នក​ឲ្យ​ពិសេស​ជាង​គេ​គឹ​អ្នក​ផ្តល់​អ្វី​ដែល​អ្នក​ដទៃ​មិន​អាច​ផ្តល់​ឲ្យ​បាន។ ការ​និយាយ​គឺ​មិន​គ្រប់​គ្រាន់​នោះ​ទេ អ្នក​ត្រូវ​តែ​បង្ហាញ​វា។

២) គុណភាព៖ អ្នក​មិន​ចាំ​បាច់​មាន​ទំនិញ​ច្រើន​នោះ​ទេ អ្វី​ដែល​អ្នក​គួរ​បារម្ភ​គឺ​អ្នក​ត្រូវ​ផ្តល់​ទំនិញ​ដែល​មាន​គុណ​ភាព។ នេះ​ទើប​ជា​គន្លឹះ​ដែល​ជួយ​​ជំនួញ​របស់​អ្នក​ដើរ​ទៅ​មុខ។

៣) លក្ខណៈសម្បត្តិ៖ ចំណេះ​ដឹង​និង​ការ​ផ្តោត​សំខាន់​គឺ​ជា​គុណសម្បត្តិ​​ក្នុង​ការ​ធ្វើ​​ជំនួញ។ ​អ្នក​គួរ​តែ​រៀន​ពី​អ្នក​ដទៃ​ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ចំលង​នោះ​ទេ អ្នក​ត្រូវមាន​អ្វីដែល​ប្លែក៕

​​ ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com​

X
5s