​ការ​ប៉ះទង្គិច​កើត​ឡើង​​​ នៅ​ថ្ងៃ​ស្បថ​កាន់​តំណែង​របស់​លោក​ ត្រាំ ​ហើយ​​ចាប់ខ្លួន​​​មនុស្ស​​២១៧​នាក់​​​



យ៉ាង​ហោច​ណាស់​មនុស្ស​ប្រមាណ​២១៧​នាក់​ត្រូវ​ចាប់​ខ្លួន ​​ហើយ​ប៉ូលិស​ចំនួន​៦​​នាក់​បាន​រង​របួស​ ដោយសារតែ​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​បាតុករ​ និង ប៉ូលីស​​ក្នុង​ថ្ងៃ​​ស្បថ​​ឡើង​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​​អាមេរិក​ គឺ​លោក​ ​ដូណាល់ ​ត្រាំ​។ ​​មាន​ក្រុម​បាតុករ​​ជាច្រើន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រឆាំង​នឹង​ ​ការ​ស្បថ​ឡើង​កាន់​តំណែង​របស់​លោក​ ដូណាល់ ​ត្រាំ​​រហូត​​មាន​ការ​ផ្ទុះ​អំពើ​ហិង្សា​កើត​​ឡើង​។ ទោះបី​ជា​មាន​ការ​ប្រមូល​ផ្តុំ​ប្រឆាំង​នឹង​ លោក​ដូណាល់ ​ត្រាំ​ក៏​ដោយ​ ក៏​ដំណើរ​ការ​នៃ​ការ​ស្បថ​ឡើង​កាន់​តំណែង​ជា​ផ្លូវ​ការ​​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​បញ្ហា​ ​ហើយ​ពេល​នេះ​ ​លោក​ត្រាំ​គឺ​ជា​ប្រធានាធិបតី​ផ្លូវ​ការ​របស់​អាមេរិក​។ សូម​បញ្ជាក់​ថា ​ចាប់​តាំង​ពី​មាន​ការ​ប្រកាស​លទ្ធផល​ដែល​បង្ហាញ​ថា​ ​​លោក​ត្រាំ​ឈ្នះ​ឆ្នោត​​មក មាន​​​​ក្រុម​គាំទ្រ​លោក​ស្រី​ ហ៊ីលឡារី​ គ្លីនតុន​ជាច្រើន​​បាន​ចេញ​មក​តវ៉ា​ ​ប្រឆាំង​នឹង​​មហាសេដ្ឋី​អាមេរិករូបនោះ ​ដោយ​​លើកឡើងថា​លោក​​មិន​សក្ដិសម​ជា​ប្រធានាធិបតី​អាមេរិក​នោះ​ឡើយ​៕ ​​​​​​ ​​​​​ដោយ​៖ រតនា​ ​វិចិត្រ
X
5s