​​​​​លោក​ ​ត្រាំ​ទទួល​បាន​លេខ​កូដ​សម្ងាត់​បញ្ជា​អាវុធ​នុយក្លេអ៊ែរ​ ពី​លោក​អូបាម៉ា ជា​ផ្លូវ​ការ​ ខណៈ​អ្នក​​ប្រឆាំង​គិត​ថា​ ជា​រឿង​គ្រោះថ្នាក់​​



លោក ​ដូណាល់​ ត្រាំ​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក​ បាន​ទទួល​​លេខ​កូដ​សម្ងាត់​​ ​​​សម្រាប់​បញ្ជា​​អាវុធ​នុយក្លេអ៊ែរ ពី​លោក​ បារាក​​ អូបាម៉ា​ហើយ​ ខណៈ​​ក្រុម​ប្រឆាំង​ហាក់​មាន​ការ​បារម្ភ​អំពី​សន្តិសុខ​ពិភពលោក​​។ ​ចាប់​ពី​ពេល​នេះ​តទៅ​ លោក​ត្រាំ​​មាន​លេខ​កូដ​សម្ងាត់​​អាវុធ​នុយក្លេអ៊ែរ​ ដែល​សហរដ្ឋអាមេរិក​ មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជាង​៤០០០​​ឯនោះ ​​ដែល​អាវុធ​ប្រភេទ​នេះ​មាន​​អនុមាន​ខ្លាំង​ណាស់​ ​ពោល​គឺ​​អាច​សឹង​កម្ទេច​ពិភពលោក​ទាំង​មូល​បាន​។ ​​​​​​សូម​បញ្ជាក់​ថា​ ​​គ្រប់​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ គឺ​សុទ្ធតែ​ជា​អ្នក​ដែល​ត្រូវ​គ្រប់គ្រង​ ឬ​​កាន់​លេខ​កូដ​សម្ងាត់​ សម្រាប់​បញ្ជា​អាវុធ​នុយក្លេអ៊ែរ។​​ ​ ​​​​​វត្តមាន​របស់​លោក ​ដូណាល់​ ត្រាំ​ក្នុង​នាម​ជា​ប្រធានាធិបតី​នេះ បាន​ផ្ដល់​ភាព​ចម្រូងចម្រាស​ជាច្រើន​ក្នុង​សង្គម​អាមេរិក ​ដោយ​មាន​ក្រុម​ប្រឆាំង​លើក​ឡើង​ថា ​​លោក​ជា​​មនុស្ស​ជ្រុលនិយម​ និង ជា​មនុស្ស​ប្រកាន់​ពូជសាសន៍​។ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ​​ការ​ជាប់​ឆ្នោត​របស់​លោក​ត្រាំ​នេះ ក៏​​គ្មាន​នរណា​អាច​កែប្រែ​បាន​នោះ​ដែរ​៕ ​ដោយ៖​​ រតនា ​វិចិត្រ
X
5s