វិធី​ទាំង​ ៣​​យ៉ាង​ដែល​ជួយ​អ្នក​មើល​ទៅ​កាន់​តែ​ឆ្លាត​ជាង​មុន​​



គ្មាន​នរណា​ម្នាក់​ចង់ឲ្យគេ​មើល​ទៅ ដូចជាមនុស្ស​​ល្ងង់​នោះ​ទេ។ យើង​រាល់​គ្នា​សុទ្ធ​តែ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​ឯង​មើល​ទៅ​​ ដូចជា​​មនុស្ស​ឆ្លាត​។ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​មាន​វិធី​ខ្លះ​អាច​ជួយ​អ្នក​ឲ្យ​គេមើល​ទៅ​ឆ្លាត​ជាង​មុន?

១) ពាក់​វ៉ែនតា​៖ ​ប្រសិន​ជា​អ្នក​ទៅ​សម្ភាស​ការងារ រវាង​ពាក់​វ៉ែនតា​និង​អត់​ពាក់​វ៉ែន​តា អ្នក​គួរ​តែ​ពាក់​វ៉ែន​តា​ល្អ​ជាង។ តាម​ការ​សិក្សា​​បាន​រក​ឃើញ​ថា​ ការ​ពាក់វ៉ែន​តាធ្វើឲ្យគេយល់ឃើញថា ​អ្នក​មាន​ចំណេះ​ដឹង​ខ្ពស់​ជាង​។

២) ការ​​ញ៉ាំទឹក​៖ ​មិន​ថា​អ្នក​​ហៅ​ទឹក​​នៅ​កន្លែង​ការងារ​ឬ​ទីកន្លែង​ណា​នោះ​ទេ អ្នក​គួរ​តែ​ហៅ​​ទឹកសូដា​ជា​ជាង​​​ស្រាបៀ​។ ​ ការ​កាន់​ស្រាបៀ​នឹង​ធ្វើ​ឲ្យ​អ្នក​ជា​មនុស្ស​ដែល​មិន​មាន​ចំណេះ​ដឹងឫជាមនុស្សប្រមឹក។

៣)​ មើល​មនុស្ស​ពេល​កំពុង​និយាយ៖ ដើម្បី​លក់​គំនិត​ដែល​អ្នក​មាន អ្នក​ត្រូវ​មើល​​ភ្នែក​អ្នក​ស្តាប់​នៅ​ពេល​ដែល​អ្នក​កំពុង​និយាយ។ ការ​មើល​ទៅ​កាន់​មនុស្ស​ធ្វើ​ឲ្យ​អ្នក​មើល​ទៅជាមនុស្សពូកែក្នុងកិច្ចសន្ទនា៕

ប្រែ​សម្រួល៖អុឹង មុយយូ ប្រភព៖www.cheatsheet.com ​​​​

X
5s