រឿង​លម្អិត​​​ពី​ព្រៃ​អត្តឃាត​​នៅ​ប្រទេស​ជប៉ុន ដែល​ជា​កន្លែង​គេ​ទៅ​សម្លាប់​ខ្លួន​ដ៏​ល្បី​​​



នៅ​ភាគ​ពាយ័ព្យ​នៃ​​ភ្នំ​ហ្វូជី​ប្រទេស​ជប៉ុន ទី​នោះ​គឺ​ជា​តំបន់​ព្រៃ​ក្រាស់​មួយ​ ដែល​ប្រជាជន​ជប៉ុន​ហៅ​វា​ថា «ព្រៃ​អត្តឃាត ឬ​សមុទ្រ​ឈើ»។ អ្នក​ប្រាកដ​ជា​ឆ្ងល់​ខ្លាំង​ហើយ ថា​ ហេតុអ្វី​គេ​ដាក់​ឈ្មោះ​ព្រៃ​នេះ​ចម្លែក​ខ្លាំង​ម៉េ្លះ​? តើ​មាន​រឿង​អ្វី​ខ្លះ​កើត​ឡើង​ក្នុង​ព្រៃ​នេះ ? ១) Aokigahara ​គឺ​ជា​ព្រៃ​អត្តឃាត​៖ ចំនួន​សាកសព​រាប់​រយ​ ត្រូវ​បាន​រក​ឃើញ​នៅ​ទី​នោះ ជា​រៀង​រាល់​ឆ្នាំ។ ភាគ​ច្រើន​អ្នក​ដែល​ទៅ​ព្រៃ​នោះ គឺ​ពួក​គេ​មាន​បំណង​ចង់​ទៅ​សម្លាប់​ខ្លួន ហើយ​ពេល​ខ្លះ​បើ​អ្នក​ចង់​ចូល​ទៅ​ទស្សនា​លេង​ ​ វា​ហាក់​ដូច​ជា​ពិបាក​បន្តិច​ហើយ​ព្រោះ​អ្នក​អាច​នឹង​គ្មាន​ថ្ងៃ​ចេញ​មក​វិញ​បាន​ដោយ​សារ​តែ​ព្រៃ​នោះ​ក្រាស់ ហើយ​ងាយ​នឹង​វង្វេង។ ២) នៅ​ជប៉ុន​ រឿង​សម្លាប់​ខ្លួន​វា​ហាក់​ដូច​ជា​រឿង​ធម្មតា​ទៅ​ហើយ​៖ ការ​សម្លាប់​ខ្លួន​​នេះ ភាគ​ច្រើន​គេ​តែង​ឲ្យ​តម្លៃ​ហើយ​អ្នក​គ្មាន​កំហុស​ទេ។ តាំង​ពី​សម័យ​មុន កង​ទ័ព​ស៊ាំម៉ូរៃ​ជប៉ុន​ បាន​សម្រេច​ចិត្ត​សម្លាប់​ខ្លួន​ដោយ​សារ​ចង់​ការពារ​ប្រទេស​ជាតិ​ពី​សំណាក់ ​ពួក​ឈ្លានពាន​ ​ហេតុ​នេះ​ហើយ​ទំនៀម​ទម្លាប់​នឹង​ការ​ដឹង​គុណ​នោះ ត្រូវ​បាន​ឲ្យ​តម្លៃ​យ៉ាង​ពុន​ពេក​។ ការ​សម្លាប់​ខ្លួន វា​ហាក់​ដូច​ជា​ការ​ទទួល​ខុស​ត្រូវ​នឹង​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ ហើយ​ពួក​គេ​នឹង​ស្ម័គ្រចិត្ត​ស្លាប់​ដោយ​មិន​ស្ដាយ​ក្រោយ​។ ៣) ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​មួយ​មាន​អត្រា​អ្នក​សម្លាប់​ខ្លួន​ឯង​ច្រើន​ជាង​គេ​បំផុត​លើ​លោក។ ៤) បើ​យោង​តាម​អ្នក​ស្រាវជ្រាវ​នៅ​ព្រៃ​អត្តឃាត​នោះ បាន​ឲ្យ​ដឹង​ថា​៖​« ភាគ​ច្រើន​នៃ​សាកសព​ដែល​បាន​ស្លាប់​ គឺ​សុទ្ធ​តែ​ធ្វើ​អត្តឃាត​ដោយ​ការ​ចង​ក ​និង​បំពុល​ខ្លួន​ឯង​នឹង​ថ្នាំ​ពុល»។ ៥) នៅ​ទី​នោះ អាច​នឹង​មាន​ព្រលឹង​វិលវល់​ច្រើន។ ប្រជាជន​ជប៉ុន​ជឿជាក់​ថា​នៅ​ទី​នោះ​គឺ​មាន​ព្រលឹង​វិលវល់​អនាថា​ ហើយ​ពួក​គេ​តែង​តែ​ផ្ដាំកូន​ចៅ​ កុំ​ឲ្យ​ទៅ​ជិត​តំបន់​នោះ​ដាច់​ខាត។ ៦) មាន​អ្នក​យក​តង់​ទៅ​គេង​សម្រាក​នៅ​ទី​នោះ ទៀត​ តែ​ភាគ​ច្រើន​ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ចង់​សម្លាប់​ខ្លួន​ ប៉ុន្តែ​គេ​កំពុង​តែ​ប្រើ​ពេលវេលា​គិត​សិន ។ ៧) បើ​អ្នក​ហ៊ាន​ចូល​​ទី​នោះ ហើយ ពេល​មាន​ហេតុការណ៍​ណា​កើត​ឡើង អ្នក​ប្រហែល​ជា​មិន​អាច​មាន​គេ​ជួយ​ទាន់​ទេ ព្រោះ​ព្រៃ​វា​ក្រាស់​ពេក សូម្បី​តែ​ទូរស័ព្ទ​ក៏​មិន​មាន​សេវា​ដល់​ដែរ។ ៨) ភាគ​ច្រើន​អ្នក​ដែល​ទៅ​ទី​នោះ គោលបំណង​ចង់​ស្រាវជ្រាវ​ ពួក​គេ​ត្រូវ​តែ​លាប​អំបិល​នៅ​នឹង​ខ្នង​របស់​ពួក​គេ ព្រោះ​គេ​ជឿ​ថា​ ខ្មោច​នឹង​តាម​កោយ​ខ្នង​ពួក​គេ​ ហើយ​ទៅ​លង​ដល់​ផ្ទះ​តែ​ម្ដង​ តែ​បើ​លាប​អំបិល​ វា​មិន​អាច​ធ្វើ​អ្វី​អ្នក​បាន​ឡើយ។ ៩) អ្នក​ដែល​ទៅ​សម្លាប់​ខ្លួន​នៅ​ទី​នោះ ភាគ​ច្រើន​ពួក​គេ​មាន​ទុក្ខ​នឹង​គ្រួសារ​ គ្មាន​ការងារ​ធ្វើ ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ ជា​ដើម​៕

[caption id="attachment_30370" align="aligncenter" width="600"] The Japan Times[/caption] [caption id="attachment_30369" align="aligncenter" width="600"] The Japan Times[/caption] ​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.mirror.co.uk
X
5s