សិស្សណាក៏ចង់បាន និង ចូលចិត្ត គ្រូដែលមានចំណុចទាំង៣នេះដែរ
មកដល់សម័យនេះ សិស្សណាក៏ដូចសិស្សណាដែរ ពួកគេមិនចង់បានគ្រូកាច ឬប្រើធម៌ក្ដៅ ដូចជំនាន់មុនឡើយ តែចង់បានគ្រូដែលសិល្បៈក្នុងការបង្រៀន និង លើកទឹកចិត្ត ។ ក្នុងនាមជាគ្រូអ្នកត្រូវដឹងថា សិស្សចង់បានអ្វីដែរ។
១) តែងតែសរសើរនឹងមើលឃើញភាពជោគជ័យសិស្ស៖ ជារឿងធម្មតាទេ មិនថាអ្នកណាឡើយ តែងតែចង់បានពាក្យសរសើរពីអ្នកដទៃ ពេលដែលខ្លួនជោគជ័យនឹងអ្វីមួយ។ គ្រូក៏ដូចគ្នាដែរ បើសិស្សណា ពូកែហើយធ្វើលំហាត់ត្រឹមត្រូវបានល្អ ឧស្សាហ៍ ព្យាយាមជាងគេ ពាក្យសរសើរគួរតែមានខ្លះហើយ។
២) ប្រាប់ពីកំហុសសិស្សយ៉ាងស្ងៀមស្ងាត់៖ ពេលសិស្សមានកំហុស វាគឺជារឿងល្អ ប្រសិនបើប្រាប់ដោយកុំឲ្យអ្នកដទៃដឹងអី។ ពួកគេអាចមានភាពខ្មាសអៀន ដែលលើកក្រោយគេមិនហ៊ាននឹងមើលមុខគ្រូផង។
៣) មិនប្រៀបធៀបទៅសិស្សដទៃ ៖ គ្មាននរណាដែលល្អឥតខ្ចោះឡើយ បើសិស្សផ្សេងល្អ សិស្សដទៃ ទៀតក៏មិនអន់ដែរ។ សមត្ថភាពមនុស្សមានល្អមានអាក្រក់ ដូចនេះហើយទើបសិស្សមួយចំនួនមិនចង់ឲ្យគ្រូធ្វើការប្រៀបធៀបទៅនឹងអ្នកដទៃ ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព ៖ www.theguardian.com