បិតាឯករាជ្យប្រទេសឥណ្ឌាMahatma Gandhi ៖«សុខចិត្តនាំប្រជាជនចុះសមុទ្រយកអំបិលខ្លួនឯង ក៏មិនទៅទិញអំបិលថ្លៃកប់ពពករបស់ពួកអង់គ្លេសដែរ»
យុទ្ធនាការនោះត្រូវបានគេហៅថា « The Salt March » ត្រូវបានធ្វើវាឡើងចាប់ពីខែមីនារហូតដល់មេសា ១៩៣០ ហើយដឹកនាំដោយ បិតាឯករាជ្យ លោកMahatma Gandhi ។
កាលនោះ ប្រទេសឥណ្ឌាស្ថិតក្រោមអាណានិគមរបស់ប្រទេសអង់គ្លេស ហើយពួកគេបានហាមប្រាមមិនឲ្យប្រជាជនឥណ្ឌា ប្រមូលឬក៏លក់អំបិលឡើយ។ ពួកគេ ត្រូវបានបង្ខំឲ្យទិញ អំបិលដែលនាំយកមកពីអង់គ្លេសតែមួយគត់។ តែដោយសារតែប្រជាជនឥណ្ឌាជាច្រើន គឺក្រីក្រ ខ្លាំង ម៉្យាងត្រូវរស់នៅដោយបង់ពន្ធច្រើនពេកផងនោះ ពួកគេមិនអាចទិញអំបិលនាំចូលពីអង់គ្លេសបានទេ។ តែដោយសារតម្រូវការអំបិលគឺពិតជាចាំបាច់ លោកMahatma Gandhi សម្រេចចិត្តល្មើសច្បាប់របស់ពួកអង់គ្លេស តែការល្មើសនោះគឺគ្មានហិង្សាឡើយ។ នៅពេលនោះប្រជាជនឥណ្ឌារាប់ពាន់នាក់ បានធ្វើដំណើរតាមលោក Gandhi ទៅកាន់ ទីក្រុង Dandi ជាតំបន់សមុទ្រ មួយមានទីក្រុងឈ្មោះ Dandi នៅសមុទ្រអ៉ារ៉ាប់។ លោក Gandhi និងប្រជាជន ឥណ្ឌា ទាំងនោះ បានចូកទឹកសមុទ្រ ដើម្បីចម្រាញ់យកអំបិល។ ពេលដែលអង់គ្លេសដឹង ប៉ូលិស របស់ពួកគេខឹងនិងមិនគាំទ្រឡើយ គេបានយកអំបិលដែលបានចម្រាញ់នោះ បោះចូលក្នុងភក់ទៀត តែប្រជាជននៅតែរើសវាចេញមក ដដែល។ ប្រជាជន កាន់តែច្រើនឡើងៗ ធ្វើតាមលោកGandhi ដែលជាហេតុនាំឲ្យអំបិលពួកអង់គ្លេសលក់មិនដាច់ ហើយទាល់ច្រកត្រឹមនឹងតែម្ដង៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.history.com