រឿង​សំខាន់ៗ​៤​យ៉ាងរបស់បុរស​ខ្លាំង​របស់​កូរ៉េខាងជើង​ លោក​គីម​ ជុង​អ៊ុន ដែលអ្នកគួរដឹង​



លោក​ គីម​ ជុង​អ៊ុន​​គឺ​ជា​មេដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង​​​ ​ហើយ​ចាប់​តាំង​ពី​ឡើង​កាន់​តំណែង​​មក​ ​ភាពតានតឹង​រវាង​កូរ៉េខាងជើង និង កូរ៉េខាងត្បូង​ ​ក៏​ចេះ​តែ​កើន​ឡើង​។ ​​អ្វី​ជា​ការ​កត់សម្គាល់​នោះ ​​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ ​មេដឹកនាំ​វ័យ​ក្មេង​រូប​នេះ បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ច្រើន​លើក​ ហើយ​បាន​គំរាម​កម្ទេច​សហរដ្ឋអាមេរិក​ផង​ដែរ​។ ខាងក្រោម​នេះ គឺ​ជា​​ចំណុច​សំខាន់ៗ​​របស់​លោក​ គីម​ ជុង​អ៊ុន ដែល​​ប្រហែល​ជា​អ្នក​មិន​ដឹង​៖ ១) ​កើត​នៅ​ថ្ងៃ​ទី​៨​ ខែ​មករា​ ឆ្នាំ​​ ១៩៨៤​ (បច្ចុប្បន្ន​មាន​អាយុ​៣៣​ឆ្នាំ​)​។ ២) ​​នៅ​ពេល​ទៅ​សិក្សា​នៅ​ប្រទេស​ស្វីស​ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា លោក​​ជា​​មនុស្ស​ពូកែ​អៀន​ និង ​ស្ងប់ស្ងាត់ ។ ៣) ​ចូលចិត្ត​កីឡា​បាល់បោះ​ ​ហើយ​​​​​អតីត​កីឡាករ Dennis Rodman​​របស់​អាមេរិក​ គឺ​ជា​Idol របស់​​​លោក​ ​ហើយ​កាល​ពី​នៅ​សិក្សា​នៅ​ស្វីស​ ​​លោក​គីម​ ជុង​អ៊ុន​ គ្មាន​ចំណូល​ចិត្ត​រឿង​នយោបាយ​អ្វី​ឡើយ​។ ៤)​ បើ​តាម​របាយការណ៍​មួយ​ចំនួន​ ​​ដែល​ដកស្រង់​ដោយ​សារព័ត៌មានMirror របស់​អង់គ្លេស​ បាន​​ឲ្យ​ដឹង​ថា ​​​លោក​ គីម​ ជុង​អ៊ុន​ ​មាន​ជំងឺ​ទឹកនោម​ផ្អែម ​និង​ មាន​បញ្ហា​សម្ពាធ​ឈាម​៕ ​​ដោយ​៖ រតនា​ ​វិចិត្រ
X
5s