មូលហេតុមួយដែលលោក Obama សម្រេចផ្ញើលុយ ២២១លានឱ្យប៉ាឡេស្ទីន ប៉ុន្មានម៉ោងនាថ្ងៃចុងក្រោយនៅសេតវិមាន
កាលពីថ្ងៃចន្ទកន្លងទៅថ្មីៗនេះ សារព័ត៌មាន AP បានចុះផ្សាយថា ប៉ុន្មានម៉ោងនៃថ្ងៃចុងក្រោយមុនពេលលោកត្រាំប្រារព្ធវិធីឡើងកាន់តំណែងអតីតប្រធានាធិបតីទី ៤៤ លោក អូបាម៉ា បានសម្រេចបញ្ចេញលុយ ២២១លានដុល្លារដល់អាជ្ញាធរប៉ាឡេស្ទីន។
មូលហេតុគឺថា ថវិកាដែលបញ្ជូនទៅអាជ្ញាធរនោះ គឺជាជំនួយរបស់រដ្ឋាភិបាលសហព័ន្ធដើម្បីជួយដល់អាជ្ញាធរនៅ West Bank និង Gaza ដែលជាចំណែកបន្ថែមនៃថវិកាសរុបជំនួយប្រមាណ ៣៥៥លានដុល្លារនៅឆ្នាំ២០១៥ [មានន័យថា បន្ថែម ២២១លានដុល្លារពីលើថវិកាប្រមាណ ៣៥៥លានដុល្លារ]។ ការសម្រេចចិត្តនោះទៀតសោត គឺមានវត្តមានសមាជិកសភាមកពីគណបក្សសាធារណៈរដ្ឋដែលបានជំទាស់លើការសម្រេចចិត្តរបស់សភាដែរគឺមាន លោក Royce តំណាងនៅរដ្ឋកាលីហ្វ័រញ៉ា និងលោក Kay Granger តំណាងនៅរដ្ឋតិចសាស។
ក្រុមអ្នកវិភាគបានលើកឡើងថា នេះជាព័ត៌មានគួរឱ្យភ្ញាក់ផ្អើលមែនទែន ហើយថវិកានោះគឺធ្វើឡើងតាមរយៈអង្គការ USAID សម្រាប់គាំទ្រជំនួយមនុស្សធម៌ កំណែទម្រង់នយោបាយ និងសន្តិសុខ។ អ្នកវិភាគក៏បានឱ្យដឹងបន្ថែមទៀតថា រដ្ឋាភិបាលប៉ាឡេស្ទីនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Mahmoud Abbas គឺមានអំពើពុករលួយខ្លាំង៕