ហុឡង់ដ៍បង្កើតមូលនិធិរំលូតកូនអន្តរជាតិផ្ទុយពីបម្រាមជំនួយរបស់ Trump
រដ្ឋាភិបាលហុឡង់ដ៍កំពុងត្រៀមបង្កើតមូលនិធិរំលូតកូនអន្តរជាតិសម្រាប់បណ្ដាប្រទេសផ្សេងៗដែលជាការជំទាស់ដល់បម្រាមរបស់ Trump ដែលប្រកាសកាលពីពេលថ្មីៗនេះប្រឆាំងដល់ក្រុមផ្ដល់ជំនួយអន្តរជាតិដែលផ្ដល់ព័ត៌មានដល់ស្ត្រីអំពីការរំលូតកូន។ នេះបើយោងតាមការចុះផ្សាយរបស់ Independent។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេស និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិលោកស្រី Lilianne Ploumen របស់រដ្ឋាភិបាលហុឡង់ដ៍ បានប្រកាសថា លោកស្រីមានបំណងបង្កើតមូលនិធិអន្តរជាតិផ្ដល់ថវិកាគាំទ្រដល់សកម្មភាពនៃការពន្យារកំណើត រំលូតកូន និងការអប់រំដល់ស្ត្រីនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។
ការប្រកាសរបស់លោកស្រី គឺមានប្រតិកម្មចំពោះអនុសារណៈដ៏ធំមួយដែលចុះហត្ថលេខាដោយលោក Trump ដើម្បីដាក់កំហិតដល់ការផ្ដល់ព័ត៌មានអំពីបញ្ហារំលូតកូនដល់ស្រី ក្នុងការស្នើសុំជំនួយពីក្រុមអង្គការអន្តរជាតិ៕