មន្ត្រីរត់ពីរបបក្រុងព្យុងយ៉ាង៖ កូរ៉េខាងជើងនឹងបាញ់នុយក្លេអ៊ែរ ដាក់ Los Angeles បើរបបខ្លួនរងគំរាមកំហែង
អតីតមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយរូបដែលបានរត់គេចពីរបបក្រុងព្យុងយ៉ាង បានអះអាងថា Kim Jong Un នឹងបញ្ជាឱ្យបាញ់គ្រាប់បាញ់នុយក្លេអ៊ែរដាក់ Los Angeles ប្រសិនបើអំណាចរបស់គេរងការគំរាមកំហែងនោះ។
លោក Thae Yong-ho អតីតអគ្គរដ្ឋទូតរងកូរ៉េខាងជើងប្រចាំនៅទីក្រុងឡុងដ៍ បានបញ្ជាក់ថា មេដឹកនាំផ្ដាច់ការ Kim Jong Un នឹងចុះប៊ូតុងបាញ់គ្រាប់នុយក្លេអ៊ែរកម្ទេចទីក្រុង California ដោយមិនគិតពីផលអវិជ្ជមានអ្វីទាំងអស់។ លោក Thae ថ្លែងបន្តថា ទោះបីជាមានអ្វីកើតឡើង ក៏របបក្រុងព្យុងយ៉ាងមានគោលបំណងបញ្ចប់កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរនៅត្រឹមដំណាច់ឆ្នាំ២០១៧ នេះដែរ ហើយបើទោះជាឱ្យលុយជាថ្នូររាប់ទ្រីលានដុល្លារក៏កម្មវិធីនេះមិនបញ្ឈប់ដែរ៕