ព័ត៌មាន​ចុង​ក្រោយ៖ Trump បង្កក​ជំនួយ​​អូបាម៉ា​ ២២១​លាន​​​​​​ដល់​ប៉ាឡេស្ទីន​​ហើយ​​



​​រដ្ឋាភិបាល​លោក Trump ​បាន​សម្រេច​បង្កក​ជំនួយ​របស់​លោក​​អូបាម៉ា​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ ២២១​លាន​ដុល្លារ​ដែល​លោក​បាន​សម្រេច​ចិត្ត​​ផ្ទេរ​ប៉ុន្មាន​ម៉ោង​មុន​ពេល​ដែល​លោក​ផុត​អាណត្តិ​ជា​ប្រធានាធិបតី​ទី​ ៤៤​របស់​អាមេរិក​ហើយ។ មន្ត្រី​ជាន់​ខ្ពស់​ប៉ាឡេស្ទីន​​មួយ​រូប​បាន​ប្រាប់​សារព័ត៌មាន​ Times of Israel ​ថា​ ​មេ​ដឹក​នាំ​ប៉ាឡេស្ទីន​​ត្រូវ​បាន​មន្ត្រី​អាមេរិក​ផ្ដល់​ព័ត៌មាន​ឱ្យ​ថា​ កុំ​​ឱ្យ​ខ្លួន​​រំពឹង​ទឹក​ប្រាក់​​​ ២២១​លាន​ដុល្លារ​​ដែល​លោក​អូបាម៉ា​សម្រេច​​ផ្ទេរ​ឱ្យ​​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា​នោះ​ឱ្យ​សោះ។ សូម​បញ្ជាក់​ថា​ ​ថវិកា​នោះ​ត្រូវ​បាន​សភា​អនុម័ត​កាល​ពី​ឆ្នាំ​២០១៥​ និង​ឆ្នាំ​២០១៦​ ហើយ​កាល​នោះ​មាន​តំណាង​រាស្ត្រ​គណបក្ស​សាធារណៈរដ្ឋ​ពីរ​រូប​ដែល​បាន​​ជំរុញ​ឱ្យ​មាន​ផ្អាក​ជំនួយ​នោះ​ដោយ​សារ​តែ​មាន​ការ​បារម្ភ​ថា​ ថវិកា​នឹង​ធ្លាក់​ដល់​ដៃ​ជន​ប្រព្រឹត្តិ​អំពើ​ពុក​រលួច​។ ព័ត៌មាន​ដែល​លេច​ឮ​​អំពី​ការ​ផ្ទេរ​លុយ​នោះ​គឺ​​ធ្វើ​ឡើង​ដោយ​អតីត​មន្ត្រី​ការបរទេស​ John Kerry ដែល​ដើម​ឡើយ​លើក​ឡើង​ថា​ លុយ​នោះ​នឹង​​ដល់​ដៃ​រដ្ឋាភិបាល​ប៉ាឡេស្ទី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​សប្ដាហ៍​​នេះ។ ​​តាម​ប្រភព​​​ឱ្យដឹង​ថា​ ការ​បង្កក​លុយ​ជំនួយ​នេះ​ គឺ​ដើម្បី​ពិនិត្យ​សើរើ​ឡើង​វិញ​​​ ហើយ​ Trump អាច​នឹង​យក​ថវិការ​នេះ​ទៅ​ផ្ដោត​លើ​កម្មវិធី​អាទិភាព​មួយ​ចំនួន៕​​ ​ ​ ​​​
X
5s