រឿង ៣យ៉ាងដែលអ្នកដំណើរត្រូវធ្វើពេលដើរលេងក្រៅប្រទេស
អ្នកត្រូវដឹងថា ការធ្វើដំណើរក្រៅប្រទេស គឺមិនដូចគ្នាទៅនឹងការធ្វើដំណើរក្នុងប្រទេសឡើយ ព្រោះថាអ្នកអាចជួបអ្វីប្លែកៗ ជាច្រើនដែលអ្នកមិនដែលដឹង។ នេះជារឿង៣យ៉ាងដែលអ្នកត្រូវដឹង៖
១) ចង់ទៅប្រទេសណា អ្នកគួរចេះភាសាប្រទេសនោះខ្លះ ព្រោះថាបើអ្នកនិយាយគ្នាស្ដាប់មិនបានហើយ អ្វីៗគឺពិបាកសម្រាប់អ្នកសឹងតែទាំងអស់។ ទោះបីមិនបានច្រើនក៏អាចបាន ត្រឹមលក្ខណៈសន្ទនាធម្មតាបានដែរ។ ទោះបីអ្នកចេះភាសាអង់គ្លេសក្ដី តែមិនប្រាកដថាតំបន់ដែលអ្នកទៅនោះ គេចេះនិយាយដូចអ្នកដែរឬអត់ទេ។
២) ត្រូវរើសមនុស្សឲ្យត្រឹមត្រូវមែនទែនដើម្បីធ្វើដំណើរជាមួយអ្នក។ មុនដាច់ចិត្តធ្វើដំណើរទៅឆ្ងាយជាមួយនរណាម្នាក់ អ្នកគប្បីដឹងថាមនុស្សនោះ អាចឲ្យអ្នកទុកចិត្តបានឬអត់។
៣) រៀនទទួលយក វប្បធម៌ស្រុកក្រៅ ព្រោះថាអ្នកនឹងមិនខាតទេ ដោយគ្រាន់តែរៀនសូត្រពីពួកគេនោះ។ ពាក្យខ្មែរគេតែងនិយាយថា «ចូលស្ទឹងតាមបត់» វាហាក់ដូចជាបង្ហាញអ្នកថា អ្នកនៅតំបន់ណាក៏ដោយ ត្រូវរៀនសម្របខ្លួនឲ្យដូចម្ចាស់ស្រុកគេទើបចូលចំណោមគេចុះ៕
ប្រែសម្រួល ៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack