​បើ​ជឿ​តាម​ប្រពៃណី​ចិន​ កុំ​ធ្វើ​រឿង​ទាំង​ ១១​​យ៉ាង​នេះ​ឱ្យ​សោះ!​



គ្រូ​មើល​ហុងស៊ុយ​ដ៏​ល្បី​​ឈ្មោះ​ប្រចាំ​នៅ​សមាគមន៍​​ហុងស៊ុយ​អន្តរជាតិ​ (International Feng Shui Association) បាន​រៀប​រាប់​ពី​រឿង​ដែល​មិន​គួរ​ធ្វើ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ក្នុង​ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដែល​​ត្រូវ​នឹង​ឆ្នាំ​រកា​ ធាតុ​ភ្លើង។ ​​បើ​លោក​​អ្នក​ជឿ​លើ​ប្រពៃណី​ចិន​ សូម​កុំ​ធ្វើ​រឿង​ទាំង​អស់​នេះ​ឱ្យ​សោះ​នេះ៖ ​ ​​១) ​កុំ​កាត់​សក់​ឱ្យ​សោះ៖ ​​បើ​ចង់​បាន​ម៉ូដ​សក់​ថ្មី​បែប​ណា​ក៏​ដោយ​ សូម​កុំ​កាត់​សក់​នៅ​​ថ្ងៃ​​ ឬ​សប្ដាហ៍​នៃ​បុណ្យ​ចូល​ឆ្នាំ​នេះ​ឱ្យ​សោះ។ កាត់​សក់​មាន​ន័យ​ថា​ កាត់​លាភ​របស់​អ្នក​ចោល។ ​ ២)​ ​កុំ​ជេរ​ ឬ​វាយ​គ្នា​ឱ្យ​សោះ៖ ​បើ​ចូល​ឆ្នាំ​មក​ដល់​ភ្លាម​ លោក​អ្នក​​ប្រើ​ពាក្យ​អសុរស​​ ឬ​ពាក្យ​ជេ​ប្រទេច​ផ្ដាសា​​ ឬ​ឈាន​ដល់​ការ​វាយ​តប់​គ្នា​នោះ​​ ​គឺ​នាំ​អ្នក​ឱ្យ​ជួប​រឿង​ស៊យ​ពេញ​មួយ​ឆ្នាំ​ថ្មី​នេះ​តែ​ម្ដង។ ​ឪពុក​ម្ដាយ​ក៏​​​គួរ​កុំ​ខឹង​កូន​ឈាន​ដល់​ការ​ប្រទេច​ផ្ដាសា​ឬ​វាយ​ដំ​នៅ​ថ្ងៃ​ប្រារព្ធ​ ឬ​សែន​ចិន​នេះ​​នោះ​ទេ។ អារម្មណ៍​ឈឺ​ចាប់​ និង​ការ​ស្រក់​ទឹក​ភ្នែក​ នឹង​ធ្វើ​ឱ្យ​ការ​ចាប់​ផ្ដើម​នៃ​សមាជិក​គ្រួសារ​មិន​ល្អ។ ៣) ជូត​សម្អាត​ផ្ទះ​ ឬ​បោះ​សំរាម​ចោល​នៅ​ថ្ងៃ​​​ពិសេស​នេះ៖​ តាម​ជំនឿ​គឺ​ធ្វើ​ឱ្យ​លាភ​អ្នក​រលាយ​បាត់​អស់។ ៤) កុំ​ធ្វើ​ឱ្យ​អ្វី​​ឱ្យ​​បែក​ឱ្យ​សោះ៖ ជា​លទ្ធផល​ អាច​បណ្ដាល​ឱ្យ​បាត់បង់​អ្វី​មួយ​ ឬ​គ្រួសារ​ជួប​រឿង​មិន​ល្អ​នៅ​ថ្ងៃ​ខាង​មុខ។ ៥)​ ក្រៅ​ពី​ជេរ​​ប្រទេច​កុំ​និយាយ​ពាក្យ​ប៉ុន្មាន​នេះ៖ ​​បែក​បាក់​ ​ស្លាប់​ ឈឺ​ បាត់​ ឬ​ក្រ។ ៦) ​កុំ​ឱ្យ​ឆ្នាំង​បាយ​គ្មាន​បាយ​ឱ្យ​សោះ ៧) ​ដេក​ថ្ងៃ៖ នាំ​ឱ្យ​កើត​មាន​​អារម្មណ៍​ខ្ជិល​ច្រអូស។ ​ ៨)​កុំ​ប្រើ​របស់​ស្រួច​ៗ​ដូច​ជា​កាំបិត​ កន្ត្រី ​ឬ​ម្ជុល​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​នៃ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​នេះ។ ៩) កុំ​ឱ្យ​គេ​ខ្ជី​លុយ​ ឬ​ខ្ជី​លុយ​គេ។ ១០) ទិញ​ ឱ្យ​ ឬ​ធ្វើ​អ្វី​ៗ​ដែល​ មាន​ «បួន-៤» វា​ជា​លេខ​មិន​ល្អ​ព្រោះ​មាន​សំឡេក​ដូច​ពាក្យ​ថា​ «ស្លាប់» ១១) ​​​​​​កុំ​ឱ្យ​កាដូ​ដូច​ជា​នាឡិកា​ ​កន្ត្រី​ ឆ័ត្រ​ ស្បែក​ជើង​ កញ្ចក់​​ ដែល​អាច​នាំ​ស៊យ​ដល់​អ្នក៕
X
5s