អត្ថប្រយោជន៍​សំខាន់ៗ​ ​​ចំពោះ​ការ​​ធ្វើការ​ជាមួយ​​មនុស្ស​ដែល​មិន​ស្គាល់​គ្នា​ពី​មុន​សោះ​



អ្នក​​មិន​ត្រឹម​តែ​រៀន​បាន​ច្រើន​ពី​ការងារ​ខ្លួន​ឯង​ទេ ថែម​ទាំង​រៀន​បាន​ច្រើន​ពី​អ្នក​រួម​ការងារ​ថែម​ទៀត ​បើ​អ្នក​តែង​ជួប​ជាមួយ​អ្នក​រួម​ការងារ​ច្រើន​ មាន​ន័យ​ថា​​អ្នក​កាន់​តែ​ទទួល​ចំណេះ​ដឹង​ពី​ពួក​គេ​បាន​កាន់​តែ​​ច្រើន​បែប​ច្រើន​យ៉ាង​។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដែលអ្នកទទួលបាន នៅពេលធ្វើការជាមួយមនុស្សដែលមិនដែលស្គាល់ពីមុនមក៖

១) អ្នក​នឹង​កាន់​តែ​ស្គាល់​មនុស្ស​ច្រើន ដែល​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ការងារ​អ្នក​នៅ​ថ្ងៃ​មុខ។

២) អ្នក​អាច​បង្កើន​សមត្ថភាព ដើម្បី​ពង្រីក​គំនិត​អ្នក​ឲ្យ​កាន់​តែ​ធំ ទូលាយ​ជាង​មុន​ ។

៣) ផ្ដល់​ឱកាស​ដល់​ខ្លួន​ឯង​ធ្វើ​ការងារ ជាមួយ​មនុស្ស​ថ្មី ជា​ច្រើន រួម​ទាំង​ទី​កន្លែង​ថ្មី​ផង​ដែរ។

៤) បំបាត់​ភាព​ឯកា និង​កែ​រោគ​អផ្សុក ព្រោះ​ថា ​អ្នក​អាច​ជា​មនុស្ស​មាន​ប្រាជ្ញា​ខ្ពស់ មាន​ភាព​ច្នៃ​ប្រឌិត តែ​បើ​នៅ​តែ​ម្នាក់​ឯង​ឯកា​ពេក ភាព​ខ្លាំង​របស់​អ្នក​ក៏​ថម​ថយ​ដែរ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.entrepreneur.com

X
5s