បើ​ចង់​ធ្វើ​អ្វី​ក៏​សម្រេច​ ធ្វើ​អ្វី​ក៏​ជោគជ័យ​ កុំ​ភ្លេច​ប្រើ​តិកនិក​ទាំង​នេះ​ឲ្យ​សោះ​!​



មនុស្ស​យើង​តែង​តែ​មាន​សង្ឃឹម​ថា ចង់​បាន​អ្វី​ជាច្រើនគ្រប់​ៗគ្នា តែ​ទន្ទឹម​នឹង​នោះ អ្នក​ប្រាកដ​ជា​ចង់​ដឹង​ហើយ ថា​តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ខ្លួន​ឆាប់​ទទួល​បាន​អ្វី​ដែល​ខ្លួន​ប៉ង​ប្រាថ្នា​នោះ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

១) អ្នក​ត្រូវ​កត់​វា​ទុក​៖ បើ​ចង់​បាន​អ្វី​​មួយ​ឲ្យ​លេចឡើង​ ចំពោះ​មុខ​អ្នក​បាន អ្នក​ត្រូវ​កត់​វា​ទុក ហើយ​មើល​ឲ្យ​ច្បាស់​ថា​វា​​នោះ​ជា​អ្វី​សិន ព្រោះ​ថា​អ្វី​ដែល​អ្នក​ចង់​បាន​វា​គ្រាន់​តែ​ជា​ចំណង់​តែ​ប៉ុណ្ណោះ ហើយ​បើ​អ្នក​មិន​កត់​សិន​ទេ អ្នក​អាច​ភ្លេច​ឬ​មួយ​ប្រែ​ទៅ​ជា​អ្វី​ផ្សេង​វិញ​ក៏​ថា​បាន​។

២) គួរ​មាន​គម្រោង​ថា​ធ្វើ​អ្វី​បន្ទាប់​៖ បន្ទាប់​ពី​កត់​ទុក​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​ហើយ អ្នក​ត្រូវ​ ឧស្សាហ៍​រំលឹក​វា ហើយ​ចាប់​ផ្ដើម​សកម្មភាព​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ការ​ពិត​ម្ដង​បន្តិច​ៗ ។

៣) ប្ដេជ្ញា​ធ្វើ​វា​ឲ្យ​ជោគជ័យ​៖ ដើម្បី​ទទួល​បាន​អ្វី​​ដែល​អ្នក​ចង់​បាន បើគ្រាន់តែមាន​គម្រោង​គឺ​មិន​គ្រប់​គ្រាន់​ទេ អ្នក​គប្បី ប្ដេជ្ញា​ឲ្យ​បាន​ច្បាស់​។ ជំនួស​ដោយ​ពាក្យ​ «​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​វា​ជោគជ័យ​» អ្នក​គួរ​ប្រើ «​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​វា​ជោគជ័យ​ឲ្យ​បាន​» ទើប​សម​។

៤) ជំរុញ​ទឹក​ចិត្ត​ខ្លួន​ឯង​៖ អាច​ថា​អ្នក​ នឹង​ជួប​បញ្ហា ពេល​នោះ​កម្លាំង​ចិត្ត​អ្នក​អាច​ចុះ​​ថមថយ​ដោយ​សារ​បញ្ហា​ច្រើន​ពេក​នៅ​នឹង​មុខ​។ តែ​ដើម្បី​សម្រេច​បាន​អ្វី​ដែល​ចង់​បាន​នោះ អ្នក​ត្រូវ​រៀន​ជំរុញ​ទឹក​ចិត្ត​​ខ្លួន​ឯង​​​គ្រប់​​ពេល​ទើប​ល្អ​។ កុំ​ដោយ​សារ​តែ​បញ្ហា​តិច​តួច អ្នក​រារែក​ក្នុង​ការ​ដើរ​ទៅ​មុខ​នោះ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ havingtime.com

X
5s