ស្រី​ៗ ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​ឡើយ ​​ ថា​ប្រុស​ៗ​មិន​ចូល​ចិត្ត​ឃើញ​បែប​នេះ​ទេ​



មនុស្ស​ប្រុស​​បើ​​គេ​មិន​ចូល​ចិត្ត​អ្វី​មួយ​ហើយ ​ គេ​មិន​ហ៊ាន​និយាយ​ប្រាប់​នារី​ៗ​ត្រង់​ៗ​ទេ ហេតុ​នេះ​អ្នក​ត្រូវ​រៀន​សង្កេត​មើល ហើយ​ចងចាំ​ដោយ​ខ្លួន​ឯង​។ នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​៖

១) ​មិន​ចូល​ចិត្ត​នារី​ណា​ដែល​ធ្វើ​ខ្លួន​ឯង​តាម​នារី​ដទៃ អត់​ប្រយោជន៍​ ក្នុង​នោះ​មាន​ការ​តុបតែង​ខ្លួន សំលៀកបំពាក់ ឬ​ក៏​ការ​និយាយ​ស្ដី​​ជា​ដើម។

២) នារី​ដែល​តុបតែង​ ឬ​ផាត់​មុខ​មាត់​ហួស​ហេតុ​ពេក ព្រោះថា​គេ​មិន​ចង់​បាន​សម្រស់​ដោយ​សារ​ការ​លាប​ក្រែម​ម្សៅ​ខ្លាំង​ពេក​ទេ មើល​ទៅ​គឺ​វា​មិន​ធម្មជាតិ​សោះ។

៣) នារី​ដែល​មិន​ចេះ​សម្អាត​ដៃ​ជើង​ឲ្យ​បាន​​ស្អាត​បាត ព្រោះ​ថា​​មើល​ទៅ​គឺ​មិន​អនាម័យ​ទាល់​តែ​សោះ។

៤) មុខ​មាត់​ សិប្បនិម្មិត​សឹង​តែ​ទាំង​អស់ ក៏​គេ​មិន​ចូលចិត្ត​ដេរ ព្រោះ​ថា​អ្នក​ដទៃ អាច​នឹង​សើច​ចំអក​ដោយ​សារ​តែ​គេ​មាន​មិត្ត​ស្រី កែ​ឬ​វះ​កាត់​សឹង​តែ​ទាំង​អស់​ហើយ​នោះ។

៥) មិន​ចេះ​សម្អាត​ខ្លួន​ប្រាណ ព្រោះ​វា​បង្ហាញ​ថា​នារី​ម្នាក់​នោះ​គឺ​ជា​មនុស្ស​គ្មាន​អនាម័យ គ្មាន​សណ្ដាប់​ធ្នាប់​ និង​មិន​ចេះ​ស្រឡាញ់​ខ្លួន ។

៦) មាន​ពាក្យ​និយាយ​ច្រើន​ គ្រប់​ពេល​ តែ​ពាក្យ​ទាំង​នោះ វា​គ្មាន​ន័យ​ឬ​ក៏​ប្រយោជន៍​អ្វី​ដែល​ត្រូវ​ស្ដាប់​។

៧) តែង​តែ​រឹង​រូស ហើយ​មិន​ស្ដាប់​ពី​ហេតុ​ផល​របស់​អ្នក​ដទៃ ព្រោះ​គិត​ថា​ខ្លួន​ត្រូវ​ហើយ។​

៨) ឆាប់​ខឹង ហើយ​មិន​ចាំ​សួរ​មូលហេតុ​ពី​ភាគី​ម្ខាង​ទៀត​សិន​នោះ​ទេ តែ​បែរ​ជា​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​ គ្មាន​ហេតុផល​ទៅ​វិញ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ havingtime.com

X
5s