ប្រទេសទាំង៥ ដែលនាំចូលពេជ្រច្រើនជាងគេក្នុងលោក
ពេជ្រគឺជាវត្ថុដ៏កម្រ និង មានតម្លៃបំផុតមួយនៅលើពិភពលោក។ វាត្រូវគេយកទៅប្រើ ជាគ្រឿងអលង្ការដើម្បីលម្អរាងកាយ។ ជាពិសេសទៅទៀតនោះ គេក៏យកពេជ្រទៅបម្រើក្នុងវិស័យឧស្សាហកម្មផងដែរ ព្រោះពេជ្រមានលក្ខណៈរឹងមុំាខ្លាំង ដូច្នេះហើយគេអាចយកវាដើម្បីកាត់ ឬ ទម្លុះ ឬ ខួងវត្ថុរឹងៗ។ បើយោងតាម World's Top Exporter ខាងក្រោមនេះ គឺជាប្រទេសទាំង៥ដែលនាំចូលពេជ្រច្រើនជាងគេក្នុងលោកប្រចាំឆ្នាំ២០១៥៖
១) សហរដ្ឋអាមេរិក (មានតម្លៃសរុប២៤ពាន់លានដុល្លារអាមេរិក)
២) ហុងកុង (មានតម្លៃសរុប១៩,១ ពាន់លានដុល្លារអាមេរិក)
៣) ឥណ្ឌា (មានតម្លៃសរុប១៦,៤ពាន់លានដុល្លារអាមេរិក )
៤) បែលហ្ស៊ិក (មានតម្លៃសរុប១៥,៦ពាន់លានដុល្លារអាមេរិក)
៥) អារ៉ាប់រួម (មានតម្លៃសរុប៧,៩ពាន់លានដុល្លារអាមេរិក)៕
ដោយ៖ រតនា វិចិត្រ