​ចុះ​​បើ​ថ្ងៃ​ណា​មួយ​ ​អាមេរិក​ធ្វើ​សង្គ្រាម​ជា​មួយ​គ្រប់​ប្រទេស​​នៅ​លើ​ពិភពលោក ​​​ដឹង​ថា​ អាមេរិក​​អាច​ទប់ទល់​បាន​យូរ​ប៉ុណ្ណា​ទេ?​​​



ប្រសិន​បើ​​ថ្ងៃ​ណា​មួយ​​ សង្គ្រាម​ផ្ទុះ​ឡើង​រវាង​សហរដ្ឋ​អាមេរិក​​និង​ប្រទេស​​ទាំង​អស់​នៅ​លើ​ពិភពលោក​ ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទេ?​​ ដោយ​​មិន​គិត​ពី​សត្រូវ​ចាស់​បច្ចុប្បន្ន​ ចុះ​បើ​សង្គ្រាម​ផ្ទុះ​ឡើង​ជា​មួយ​ប្រទេស​សម្ព័ន្ធ​មិត្ត​ដែរ​ មាន​ដូច​ជា​អង់គ្លេស​ បារាំង ​និង​កូរ៉េខាងត្បូង​ តើ​អាមេរិក​អាច​ទប់​ទល់​បាន​យូរ​ប៉ុណ្ណា​ដែរ? ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​គេហទំព័រ​ដែល​ផ្ដោត​លើ​វិស័យ​យោធា​ We Are the Mighty ​បាន​ចេញ​ផ្សាយ​ថា​ ​និយាយ​បែប​ខ្លី​ គឺ​អាមេរិក​អាច​ទប់​ទល់​បាន។ ​ ១)​ ​កង​កម្លាំង​ជើង​ទឹក៖​បើ​គិត​មក​ទល់​នឹង​ពេល​នេះ​ សហរដ្ឋ​អាមេរិក​មាន​កង​ទ័ព​ជើង​ទឹក​ធំ​ជាង​​​គេ​បំផុត​ក្នុង​លោក។​ នាវា​ និង​កប៉ាល់​អាមេរិក​អាច​ផ្ទុក​ទម្ងន់​សរុប​បាន​ ប្រមាណ​ ​៣ ៤១៥ ៨៩៣​តោន​។ ​កង​ទ័ព​ជើង​ទឹក​​អាមេរិក​​បច្ចុប្បន្ន​ គឺ​មាន​ទំហំ​ធំ​ជាង​ កង​កម្លាំង​​​ធំ​ជាង​​គេ​បំផុត​​បន្ទាប់​ពី​អាមេរិក​​​ ៨​ ​ប្រទេស​បូក​បញ្ចូល​គ្នា។ ​បើ​និយាយ​ពី​បច្ចេកវិទ្យា​វិញ គឺ​ច្បាស់​ណាស់​ថា​ អាមេរិក​ទំនើប​ជាង​បណ្ដា​ប្រទេស​ណា​ៗ​ទាំង​អស់​ក្នុង​លោក។ ​ឧទាហរណ៍​ ​បើ​ប្រៀប​ធៀប​ ​នាវា​ដឹក​យន្តហោះ​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​​ ​អាមេរិក​ និង​បារាំង​វិញ​ គឺ​បារាំង​ មាន​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​​ ប៉ុន្តែ​អាមេរិក​វិញ​​បច្ចុប្បន្ន​មាន​ ១០​គ្រឿង​ ហើយ​កំពុង​អភិវឌ្ឍន៍​មួយ​គ្រឿង​​បន្ថែម​ទៀត។ ​ ​បើ​និយាយ​ពី​ឆ្មាំ​សមុទ្រ​​វិញ​ ​​មាន​តួនាទី​ធម្មតា​គឺ​ការពារ​ដែន​សមុទ្រ​របស់​សហរដ្ឋ​អាមេរិក​ ​ប៉ុន្តែ​បើ​បំពេញ​ការងារ​​លើស​ពី​ហ្នឹង​​ក្រុម​​​ឆ្មាំ​សមុទ្រ​អាច​ប្រើ​​​​យន្តហោះ​ C-130s ​​​​​​​និង​ឧបករណ៍​​​ប្រើ​ Sensor ដើម្បី​ផ្ដល់​ដំណឹង និង​តាមដាន​ជួយ​ដល់​កង​ទ័ព​ជើង​ទឹក​អាមេរិក​បាន​មួយ​ផ្នែក​ធំ។ ក្រុម​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ នៃ​កង​ឆ្មាំ​សមុទ្រ​ គឺ​អាច​ការពារ​រដ្ឋាភិបាល​ និង​​កំពង់​ផែ​របស់​អាមេរិក​បាន។ [caption id="attachment_30999" align="aligncenter" width="670"] កង​នាវា​នៃ​កង​កម្លាំង​សហរដ្ឋ​អាមេរិក[/caption] ២) កង​ទ័ព​ជើង​អាកាស៖ ​អាមេរិក​គឺ​មាន​កង​ទ័ព​ជើង​អាកាស​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​លោក។ ​បច្ចុប្បន្ន​ អាមេរិក​មាន​យន្តហោះ​​ និង​ឧទ្ធម្ភគចក្រ​ ១៤ ០០០​គ្រឿង​ដែល​បំពេញ​មុខងារ​លើ​ ៥​ផ្នែក​ធំ​ៗ​ គឺ​ ​​ជើង​គោក​ ជើង​អាកាស​ ជើង​ទឹក​ធំ (navy) កង​​ទ័ព​ប្រយុទ្ធ​ជើង​ទឹក (marine) និង​​កង​ឆ្មាំ​សមុទ្រ។ ​បើ​និយាយ​ពី​សមត្ថភាព​វិញ​ កង​ទ័ព​ជើង​អាកាស​របស់​សហរដ្ឋ​អាមេរិក​ គឺ​មាន​​កម្លាំង​ និង​យុទ្ធភណ្ឌ​ជើង​ទឹក​ច្រើន​ជាង​​​ ប្រទេស​ធំ​​បន្ទាប់​ពី​អាមេរិក​​ ៧​បូក​បញ្ចូល​គ្នា។ [caption id="attachment_31002" align="aligncenter" width="670"] យន្តហោះ​ប្រយុទ្ធ F-22 Raptor[/caption] យន្តហោះ​ប្រយុទ្ធ​ជំនាន់​ទី​ ​៥​តែ​មួយ​គត់​នៅ​ក្នុង​ពិភពលោក​ គឺ​ F-22 អាច​​ល្បាត​តាម​ដែន​អាកាស​នៅ​ទូទាំង​​ព្រំដែន​អាមេរិក​ដើម្បី​ការ​ហោះ​ចូល​ឈ្លានពាន​ណា​មួយ​ពី​យន្តហោះ​ទម្លាក់​គ្រាប់​របស់​សត្រូវ​បាន។ ​​​នេះ​មិន​ទាន់​និយាយ​ដល់​  F-35 ផង។ ជើង​ទម្រ​បាញ់​មីស៊ីល​​ Patriot នៃ​កង​ទ័ព​ជើង​គោក​ ​អាច​កម្ទេច​ និង​បញ្ឈប់​​យន្តហោះ​ ឬ​មីស៊ីល​ណា​មួយ​បាន​ ហើយ​​កង​កម្លាំង​បាញ់​មីស៊ីល​ Stinger​ ​(កំាភ្លើង​បាញ់​មីស៊ីល​ប្រឆាំង​យន្តហោះ​​ដោយ​ដៃ) ​និង Avenger (កាំភ្លើង​បាញ់​មីស៊ីល​ប្រឆាំង​យន្តហោះ​ដឹក​តាម​រថយន្ត) អាច​បាញ់​ទម្លាក់​យន្តហោះ​​ ឬ​ឧទ្ធម្ភគចក្រ​​ហោះ​ទាបៗ​បាន។ ដូច្នេះ​បើ​ប្រទេស​ទាំង​អស់​ចង់​ធ្វើ​សង្គ្រាម​ជា​មួយ​សហរដ្ឋ​អាមេរិក​វិញ គឺ​ត្រូវ​​រក​វិធី​ច្រើន​យ៉ាង​ ដើម្បីវាយ​ចូល​តាម​ជើង​គោក​ជា​មួយ​​កង​ទ័ព​អាមេរិក ​​ប៉ុន្តែ​ជើង​អាកាស​អាច​បាញ់​កម្ទេច​ពួក​គេ​បាន។ ​៣) ​កង​កម្លាំង​ជើង​គោក​ និង​កង​កម្លាំង​ប្រយុទ្ធ​របស់​កង​ទ័ព​ជើង​​​ទឹក​ (Army & Marine Corps) មាន​កង​រថ​ក្រោះ​ប្រមាណ​ ៩០០០​គ្រឿង​ ដែល​មាន​យោធភណ្ឌ​ទំនើប​ៗ​ មាន​ដូច​ជា​ កង​​​រថ​បាញ់​កម្ទេច​រថក្រោះ​ដោយ​ប្រើ​មីស៊ីល​នាំ​ផ្លូវ​ Stryker ឧទ្ធម្ភគចក្រ​ Apache និង​ Cobra និង​​​មាន​ក្រុម​បាញ់​កម្ទេច​រថ​ក្រោះ​ដោយ​ប្រើ​មីស៊ីល​​ ​Javelins និង​ TOW ដើម្បី​កម្ទេច​កង​រថ​ពាសដែក​គ្រប់​ប្រភេទ​របស់​សត្រូវ​បាន។ ក្រៅ​ពី​នេះ​ នៅ​មាន​​រថក្រោះ​ទំនើប​ៗ​​ជា​ច្រើន​ទៀត​ ​ដូច​ជា​ Leopard ឬ​ Merkava។ ​កង​ទ័ព​វាយ​មុខ​​​នៃ​កង​កាំភ្លើង​ធំ​​ ​កង​កាំភ្លើង​បាញ់​យន្តហោះ​ និង​​កង​ទ័ព​វាយ​មុខ​នៃ​កង​កម្លាំង​បាញ់​ប្រឆាំង​រថក្រោះ​​អាច​ធ្វើ​ការ​រួម​គ្នា​កម្ទេច​សត្រូវ​បាន។ តាម​ប្រភព​ដដែល​ ​រថ​ក្រោះ​នៅ​ទូទាំង​ពិភពលោក​​ភាគ​ច្រើន​ចាស់​ជាង​រថក្រោះ​នៅ​សហរដ្ឋ​អាមេរិក​។ ​សូម្បី​តែ​រថ​ក្រោះ​របស់​សូវៀត​ដូច​ជា​ Patton ឬ​ T-72 ក៏​ងាយ​កម្ទេច​ដោយ​ក្រុម​មីស៊ីល​​បាន​ដោយ​ងាយ។ ​​​​​​ [caption id="attachment_30997" align="aligncenter" width="670"] TOW សម្រាប់​បាញ់រថក្រោះ[/caption] ចំណុច​ពិសេស​មួយ​ទៀត​នោះ​ គឺ​ទាហាន​​​​អាមេរិក​​​ត្រូវ​បាន​ផ្ដល់​​ឧបករណ៍​ឆ្លុះ​ទំនើប​បំពាក់​លើ​អាវុធ​ដែល​អាច​មើល​​សត្រូវ​បាន​មិន​ថា​ នៅ​ក្នុង​បរិយាកាស​អួរអាប់​ដោយ​​ផ្សែង​ និង​​អ័ព្ធ​យ៉ាង​ណា​នោះ​ទេ។ ​​​គ្រឿង​យុទ្ធភណ្ឌ​​វិញ គឺ​កំពុង​ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម​ខ្លាំង​ឡើងៗពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ។ [caption id="attachment_31019" align="aligncenter" width="670"] ឧទ្ធម្ភគចក្រ​ Apache[/caption] តាម​គេហទំព័រ​ We Are the Mighty ដដែល​បាន​​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​ឱកាស​​នៃ​ការ​វាយ​ចូល​នៃ​កង​កម្លាំង​វាយ​មុខ​របស់​បារាំង​ អង់គ្លេស​ ឬ​រុស្ស៊ី​ពិបាក​​ក្នុង​ស្ថានភាព​បច្ចុប្បន្ន។ រឿង​មួយ​ទៀត​នោះ​គឺ​ថា​ បើ​មាន​ការ​វាយ​ប្រហារ​បែប​នេះ​មែន​ កង​ពល​​​ប្រយុទ្ធ​នៃ​កង​ទ័ព​ជើង​ទឹក​​(Marine) ​និង​កង​​ឆត្រ​យោង​នៃ​កង​កម្លាំង​ជើង​អាកាស​ 101st Airborne Division ​អាច​​គាំទ្រ​​​ដោយ​ទម្លាក់​ទាហាន​ពី​​​ឧទ្ធម្ភគចក្រ​ និង​ឧទ្ធម្ភគចក្រ​​ Ospreys ខណៈ​កង​​កម្លាំង​ឆត្រ​យោង​នៃ​កង​ទ័ព​​ជើង​អាកាស​ 82nd Airborne Division អាច​ទម្លាក់​កម្លាំង​ជំនួយ​​បាន​​គ្រប់​ពេល​ពី​លើ​យន្តហោះ​ដើម្បី​បើក​ប្រតិបត្តិការ​ផ្សេងៗ។ ៤) ​អាវុធ​នុយក្លេអ៊ែរ៖ កង​កម្លាំង​ដែល​រៀប​រាប់​ខាង​លើ គឺ​មិនទាន់​ត្រូវ​បាន​រាប់​បញ្ចូល​ទាំង​​អាវុធ​​នុយក្លេអ៊ែរ​​ផង។ ​​នុយក្លេអ៊ែរ​អាច​ប្រើ​បាញ់​តាម​កាំជ្រួយ​​​មីស៊ីល​ទាំង​ចម្ងាយ​ជិត​ និង​អន្តរទ្វីប​​ (launcher)​ ​ពី​បាញ់​ពី​នាវា​​ (cruise missile)​ អាច​ទម្លាប់​​ពី​យន្តហោះ (bomber) និង​បាញ់​ពី​យន្តហោះ​ផ្ទាល់។ ​មីស៊ីល​ Minuteman III ត្រូវ​បាន​ផលិត​ដើម្បី​បាញ់​ទៅ​កាន់​គោលដៅ​ចម្ងាយ​ឆ្ងាយ​ពី​អាមេរិក​ ប៉ុន្តែ​​បើ​​​ក្នុង​គោលដៅស្ថិត​នៅ​ក្នុង​ដែនដី​របស់​​អាមេរិក​វិញ​ គឺ​វា​អាច​បាញ់​បាន​យ៉ាង​លឿន។ នេះ​មិន​ទាន់​រាប់​បញ្ចូល​​មីស៊ីល​ Trident របស់​កង​កម្លាំង​ជើង​ទឹក​​ដែល​អាច​បាញ់​ពី​ឈូង​សមុទ្រ​​មិកស៊ីកូ​​ដើម្បី​កម្ទេច​កង​កម្លាំង​នៅ​តាម​ព្រំដែន​បាន​យ៉ាង​រហ័ស។ ​ តំបន់​ខាង​ជើង​មិកស៊ីកូ​ និង​​​ភាគ​ខាង​ត្បូង​ប្រទេស​កាដាណា​​ នឹង​ក្លាយ​ជា​តំបន់​ក្ដៅ​តែ​មួយ​ប៉ព្រិច​ភ្នែក។ [caption id="attachment_31013" align="aligncenter" width="670"] តំបន់​យុទ្ធសាស្ត្រ​នៃ​ទីតាំង​នុយក្លេអ៊ែរ​ក្នុង​រដ្ឋ​មួយ​ចំនួន​ (ផែនទី​ឆ្នាំ១៩៨៨)[/caption] សង្ខេប​ទិន្នន័យ​យោធា​របស់​អាមេរិក៖ ​ប្រជាជន៖ ​៣២១ លាន​នាក់​ ​​ចំនួន​មនុស្ស​ពេញ​​វ័យ​៖ ១៤៥​លាន​នាក់ ​​ចំនួន​មនុស្ស​អាច​ធ្វើ​ទាហាន​បាន៖ ១២០​លាន​នាក់​ ​ចំនួន​មនុស្ស​ដល់​អាយុ​ធ្វើ​ទាហាន​ក្នុង​មួយ​ឆ្នាំ៖ ៤​លាន​នាក់​ ​ចំនួន​ទាហាន​​​កំពុង​បំពេញ​សេវាកម្ម៖ ១.៤​លាន​នាក់​ ​​​ ចំនួន​ទាហាន​​បម្រុង​៖ ១.១​លាន​នាក់​ ​ ទាហាន​ជើង​គោក៖ ​រថក្រោះ​៖ ៩​ពាន់​គ្រឿង​ ​រថ​ពាស​ដែក៖ ៤១ ០៦២​គ្រឿង​ ​កាំភ្លើង​​​ធំ​​​បើក​ដូច​រថ​ក្រោះ​ (Self-Propelled Guns)៖ ១៩៣៤​គ្រឿង​ កាំភ្លើង​​ធំ​សណ្ដោង​៖ ១២៩៩​គ្រឿង​ ​កាំភ្លើង​បាញ់​ប្រ័ពន្ធ​រ៉ុកកែត (MLRSs)៖ ​១៣៣១​គ្រឿង​ ​ជើង​អាកាស៖​ ​យន្តហោះ​សរុប៖ ​១៤ ០០០​គ្រឿង​ យន្តហោះ​ប្រយុទ្ធ​/ប្រដេញ៖ ​២៣០៨​​គ្រឿង​ យន្តហោះ​​​មាន​ស្លាប​​សម្រាប់​ប្រយុទ្ធ៖ ​២៧៨៥​គ្រឿង​ ​យន្តហោះ​ដឹក​ជញ្ជូន៖ ​​៥៧៣៩​គ្រឿង​ ​យន្តហោះ​​សម្រាប់​ហ្វឹកហាត់៖ ​២៧៧១​គ្រឿង​ ​ឧទ្ធម្ភគចក្រ៖ ​៦០៨៤​ ​ ឧទ្ធម្ភគចក្រ​ប្រយុទ្ធ៖ ​៩៥៧​គ្រឿង​ ​ជើង​ទឹក៖​ ​​នាវា​ ឬ​កប៉ាល់​សរុប៖ ​៤១៥​គ្រឿង ​​នាវា​ដឹក​យន្តហោះ​៖ ១៩​គ្រឿង​ ​​កប៉ាល់​ប្រយុទ្ធ​ខ្នាត​តូច៖ ​៦​គ្រឿង​​​ កប៉ាល់​ឬ​នាវា​​​ប្រយុទ្ធ​ខ្នាត​ធំ​៖ ​៦២​គ្រឿង​ នាវា​មុជ​ទឹក​៖ ៧៥​គ្រឿង​​ ​កប៉ាល់​កប៉ាល់​ឆ្មាំ​សមុទ្រ​៖ ​១៣​គ្រឿង​ ​​ ​កប៉ាល់​ដាក់​គ្រាប់​មីន៖ ​១១​គ្រឿង​ ប្រេង៖ សមត្ថភាព​ផលិត​ប្រេង​ក្នុង​មួយ​ថ្ងៃ៖ ​៨ ៦៥៣ ០០០​បារ៉ែល​ ​​ប្រេង​​ត្រូវ​ប្រើ៖ ​១៩ ០០០ ០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ ​​ប្រេង​សម្រាប់​បម្រុង​៖ ​៣៦ ៥២០ ០០០ ០០០​បារ៉ែល​​ ​​​​​​​​​​​​​​​​​​​​​ ​ថវិកា​រ៖​ ថវិការ​ការពារ​ជាតិ៖ ​៥៨១​ប៊ីលាន​ដុល្លារ បំណុល​រដ្ឋាភិបាល៖ ១៧ ២៦០​ ប៊ីលាន​ដុល្លារ
X
5s