​បើ​អ្នក​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ការងារ​ ​កុំ​អស់​សង្ឃឹម​!​ បុគ្គល​ជោគជ័យ​៤​រូប​នេះ ​ក៏​ធ្លាប់​​​គេ​ដេញ​ចេញ​ពី​ការងារ​ដែរ​



បាត់​បង់​ការងារ​មែន​ទេ? មនុស្ស​ជោគជ័យ​នៅ​លើ​ពិភពលោក​ក៏​ធ្លាប់​ជួប​រឿង​នេះ​ដែរ​។ ​ខាង​ក្រោម​នេះ​ជា​បុគ្គល​ដែល​ជោគជ័យ​ ដែលសុទ្ធតែធ្លាប់ត្រូវបានគេបណ្តេញចេញពីការងារ៖

១) លោក Walt Disney ៖ លោក Walt Disney​ធ្លាប់​ត្រូវ​គេ​​​បណ្ដេញ​ចេញ​​ពី​​​ក្រុមហ៊ុន​Kasnas City Star។ ហេតុផល​ដែល​លោក​ត្រូវ​គេ​បណ្ដេញ​ចេញ​​គឺ​ថា​លោក​ខ្វះ​ភាព​ឆ្នៃ​ប្រឌិត​និង​គំនិត​ល្អៗ។ ក្រោយ​មក លោក​នឹង​ប្អូន​ប្រុស​ក៏​ចាប់​ផ្តើម​ក្រុមហ៊ុន​ហើយ​ក៏​ទទួល​បាន​ភាព​ជោគជ័យ។

២) អ្នក​ស្រី JK Rowling៖ ​ អ្នក​ស្រី JK Rowling​ធ្វើ​ការ​ជា​លេខាម្នាក់ប៉ុន្តែ​ក្តី​សុបិន​របស់​​អ្នក​ស្រី​គឺ​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​ម្នាក់។ លោកត្រូវ ត្រូវបានគេបណ្តេញចេញពីការងារ ដោយសារ តែការប្រើប្រាស់ កុំព្យូរទ័ររបស់ក្រុមហ៊ុនវាយអត្ថបទនិពន្ធរបស់ខ្លួនក្នុងម៉ោងការងារ។ យ៉ាងណាក៏ដោយ ក្រោយ ចាក ចេញ​ពីការងារនោះ អ្នក​ស្រី JK Rowling​ បាន​ក្លាយ​ជា​អ្នក​និពន្ធ​ដ៏​ល្បី​មួយ​រួប​ ​ជា​ពិសេស​​រឿង​ Harry Potter ហើយ​សព្វថ្ងៃ​អ្នក​ស្រី​គឺ​មហាសេដ្ឋី​ម្នាក់។

៣) លោក Michael Bloomberg៖ ​​ លោក Michael Bloomberg​គឺ​ជា​ដៃ​គូ​សហការ​ជា​មួយ​ធនាគារ​"Salomon Brothers”។ លោក Michael Bloomberg​ត្រូវ​បាន​គេ​ដក​ចេញ​ពី​ការ​វិនិយោគ។ ក្រោយ​មក លោក​បាន​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន។ សព្វថ្ងៃ​​លោក​​ជា​មហាសេដ្ឋី​ម្នាក់​លំដាប់​ទី​១៨​នៅ​សហរដ្ឋអាមេរិក។

៤)​អ្នក​ស្រី Vogue Anna Wintour ៖ អ្នក​ស្រី Vogue Anna Wintour ​ចាប់​ផ្ដើម​អាជីព​ដំបូង​ជា​អ្នក​បង្ហាញ​ម៉ូត។ ប៉ុន្តែ​អ្នក​ស្រី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ការងារ សព្វថ្ងៃ​​​អ្នក​ស្រី​គឺ​ជា​អ្នក​និពន្ធ​ផ្នែក​បង្ហាញ​ម៉ូត​ដ៏​ជោគជ័យ​ម្នាក់៕

ប្រែ​សម្រួល៖ អ៊ឹង មុយយូ ប្រភព៖ www.businessinsider.com

X
5s