​​នេះ​ជា​វិមាន​តម្លៃ​ជាង​ ៥​លាន​ដុល្លារ​ដែល​​​​លោក​ អូបាម៉ា ​ជួល​ ២​ម៉ឺន​ដុល្លារ​/ខែ ​ដើម្បី​​​រស់​នៅ​បន្ទាប់​ពី​ចាកចេញ​ពី​សេតវិមាន​​



លោក​ បារាក​ អូបាម៉ា ​​​​​​និង​ ​គ្រួសារ​បាន​​​ទៅ​រស់​នៅ​ក្នុង​​​​វិមាន​តម្លៃ​៥,៣​​លាន​ដុល្លារ​អាមេរិក​​ ក្នុង​​តំបន់​Kalorama​ ​​​ទីក្រុង​វ៉ាស៊ីងតោន​ បន្ទាប់​ពី​ចាក់ចេញ​ពី​សេតវិមាន​​​​​​ក្រោយ​ពេល​អស់​អាណត្តិ​​​​ប្រធានាធិបតី​។​ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Daily News​​ របស់​អង់គ្លេស​ ។ ​​វិមាន​​ដ៏​ស្កឹមស្កៃ​​មាន​តម្លៃ ​​៥,៣​​លាន​ដុល្លារ​អាមេរិក​នោះ​គឺ​​ ​ជា​តំបន់​​ប្រជុំ​ដោយ​​​ពួក​អ្នក​មុខ​អ្នកការ​រស់​នៅ​ ​មាន​ទាំង​ពួក​ទូត​ និង ​មន្ត្រី​​អន្តរជាតិ​ជាន់​ខ្ពស់​ផង​ដែរ​។ សូម​បញ្ជាក់​ថា​ ​វិមាន​តម្លៃ​រាប់​លាន​ដុល្លារ​នោះ ​​​​លោក​អូបាម៉ា​មិន​បាន​ទិញ​នោះ​ទេ​ ដោយ​គ្រាន់​តែ​រស់​​តាម​រយៈ​ការ​ជួល​ប៉ុណ្ណោះ​​ ដោយ​ជួល​ពី​អតីត​​មន្ត្រី​ជាន់​ខ្ពស់​​ផ្នែក​ព័ត៌មាន​របស់​រដ្ឋការ​​របស់​លោក​ ​​គ្លីនតុន​។ លោក​អូបាម៉ា គឺ​ជា​​អតីត​ប្រធានាធិបតី​អាមេរិក​ទី២​​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក (បន្ទាប់ពីលោក Woodrow Wilson) ​ ​ដែល​​បន្ត​ស្នាក់​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីង​តោន​ដដែល ​​បន្ទាប់​ពី​ ​ចាក់ចេញ​ពី​សេតវិមាន ​ខណៈ​ដែល​មាន​​អតីត​ប្រធានាធបតី​អាមេរិក​ជាច្រើន​បាន​ទៅ​រស់​នៅ​​រដ្ឋ​ផ្សេងៗ​​។ គួរ​រម្លឹក​ឡើង​វិញ​​ថា ​ លោក​អូបាម៉ា​ ​ធ្លាប់​បាន​​ប្រកាស​ថា ​​នឹង​នាំ​គ្រួសារ​ទៅ​រស់​នៅ​កាណាដា​ ប្រសិន​បើ​​ លោក​ ត្រាំ​ជួប​ឆ្នោត​​ជា​ប្រធានាធិបតី​។ ប៉ុន្តែ​ ​នៅ​ពេល​នេះ​​​​លោក​ត្រាំ​​គឺ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ហើយ​លោក​អូបាម៉ា​ ​​ក៏​មិន​បាន​​និយាយ​អ្វី​ពី​បញ្ហា​នេះ​ដែរ​៕ ​​ដោយ​៖ រតនា​ ​វិចិត្រ
X
5s