តើតារានិករមួយណាដែលបង្ហាញថា ស័ក្ដិសមជាគូស្នេហ៍អ្នក?
យោងតាមការស្រាវជ្រាវពី Nature Neroscience បានឲ្យដឹងថា គេក៏អាចទស្សន៍ទាយដឹងដែរ ថា តើតារានិករមួយណាស័ក្ដិសម រួមរស់ស្នេហាជាមួយតារានិករណានោះ!!!
១) Aquarius (កុម្ភៈរាសី ឬ ក្អម) ៖ ពួកគេជាប្រភេទមនុស្សដែលឆាប់ធុញថប់ អារម្មណ៍ ជាមនុស្សឯករាជ្យ និងត្រូវការពេលច្រើនសម្រាប់ខ្លួនឯង ។ គេចូលចិត្តដៃគូណាដែល ស្មោះត្រង់ ចេះនិយាយទាក់ទងគ្នា ហើយ ចេះស្រមើស្រមៃខ្ពស់។ ដៃគូស័ក្ដិសម៖ Leo (សីហរាសី ឬតោ)
២) Pisces (មីនរាសី ឬ ត្រី)៖ គេជាមនុស្ស មានភាពឆ្នៃប្រឌិតខ្ពស់ ហើយចូលចិត្តប្រើពេលវេលាម្នាក់ឯង គិតពីជីវិត នៅថ្ងៃមុខ។ គេតែងតែ ខ្វាយខ្វល់ ពីដៃគូស្នេហាគេ ជាពិសេសអ្នកមិនអាចរកអ្នកណាដែលស្មោះត្រង់ជាង Piscesបានទៀតទេ។ ដៃគូស័ក្ដិសម៖Virgo (កញ្ញារាសី ឬ ស្រីក្រមុំ)
៣) Aries(មេសរាសី ឬ ចៀម)៖ ជាមនុស្សមិនខ្លាចឧបសគ្គ មិនថាវាពិបាកឬយ៉ាងណាទេ គេតែងតែពុះពារដើម្បីខ្លួន និងអ្នកដទៃ ផងដែរ។ គេជាមនុស្សដែលត្រូវការដៃគួណា ដែលចេះរៀនរស់នឹងតស៊ូ ក្នុងជីវិត។ ដៃគូស័ក្ដិសម៖ Libra(តុលរាសី ឬ ជញ្ជីង)
៤) Taurus(ឧសភរាសី ឬ គោជល់)៖ ជាមនុស្សរឹងរូសបន្តិច តែជាក់លាក់នឹងការងារ គេមិនមានទម្លាប់ទុកការងារចោលនោះទេ។ គេត្រូវការដៃគូណា ដែលស្មោះត្រង់ អាចទុកចិត្តបាន គេមិននិយាយច្រើនឡើយ តែត្រូវការដៃគូដែលនៅខាងគេរហូត មិនថាមានរឿងអ្វីក៏ដោយ។ ដៃគូស័ក្ដិសម៖ Scorpio(វិច្ឆិករាសី ឬ ខ្យាដំរី)
៥) Gemini(មិថុនរាសី ឬ មនុស្សភ្លោះ) ៖ ពួកគេជាមនុស្សមានទឹកចិត្ត ចេះជួយ អ្នកដទៃ ហើយអាចសម្របខ្លួនទៅគ្រប់ស្ថានភាពទាំងអស់។ គេត្រូវការមនុស្សណា ដែលសន្ទនាគ្នាបានតាមសម្រួល ចេះប្រកួតប្រជែងជាមួយគ្នា ហើយមានចិត្តចង់ស្រឡាញ់គ្នាយូរ ទើបគេព្រមស្រឡាញ់។ ដៃគូស័ក្ដិសម៖ Sagittarius (ធ្នូរាសី ឬ ធ្នូ)
៦) Cancer(កក្កដរាសី ឬក្តាម)៖ ជាមនុស្សរាងស្មុគស្មាញបន្ដិច ហើយពិបាកនឹងយល់ តែពួកគេ ស្មោះត្រង់ខ្លាំងណាស់ ជាមួយដៃគូស្នេហា។ ដៃគូស័ក្ដិសម៖ Capricorn (មកររាសី ឬ ពពែ)
៧) Leo (សីហរាសី ឬតោ)៖ គេជាមនុស្សកើតមក ដើម្បីក្លាយជា មេដឹកនាំគេ ជាមនុស្សមានបេះដូងដ៏កក់ក្ដៅ សប្បាយរីករាយ ហើយ ងប់ងុលនឹងអ្វីដែលខ្លួនឯងធ្វើ។ ដៃគូស័ក្ដិសម៖ Aquarius (កុម្ភៈរាសី ឬ ក្អម)
៨) Virgo(កញ្ញារាសី ឬ ស្រីក្រមុំ)៖ ជាមនុស្សធ្វើការខ្លាំងណាស់ សម្រាប់ពេញមួយជីវិតគេ តែពេលខ្លះគេគិតច្រើនពេកនាំឱ្យជីវិតគិតទៅវាពិបាកសម្រាប់គេ។ ដៃគូស័ក្ដិសម៖ Pisces(មីនរាសី ឬ ត្រី)
៩) Libra (តុលរាសី ឬ ជញ្ជីង)៖ ជាមនុស្ស ចូលចិត្តសន្តិភាព មិនសូវចង់មានបញ្ហាជាមួយអ្នកណាឡើយ ហើយគេមិនចូលចិត្តនៅម្នាក់ឯងឡើយ។ គេត្រូវការដៃគូណាដែលមិនចូលចិត្តមានរឿងឬបញ្ហាដូចគ្នា ហើយស្រឡាញ់សុភមង្គលជានិច្ច។ ដៃគូស័ក្ដិសម៖ Aries(មេសរាសី ឬ ចៀម)
១០) Scorpio(វិច្ឆិករាសី ឬ ខ្យាដំរី)៖ ជាមនុស្សស្ងប់ស្ងាត់ ចូលចិត្តរាប់អានមិត្ត ភក្ដិច្រើន តែគេអាក្រក់បន្តិចពេលដែលមាននរណាមកកុហក និង យករឿងខ្លួនទៅប្រាប់អ្នកដទៃ ។ ដៃគូស័ក្ដិសម៖ Taurus(ឧសភរាសី ឬ គោជល់)
១១) Sagittarius(ធ្នូរាសី ឬ ធ្នូ)៖ ជាមនុស្សត្រូវការមានសេរីភាពបន្តិច ចូលចិត្តដើរលេង រុករកអ្វីថ្មីៗ គែត្រូវការដៃ គូ ណាដែលលេងច្រើន ចេះកំប្លែង រួសរាយ ផងដែរ។ ដៃគូស័ក្ដិសម៖ Gemini(មិថុនរាសី ឬ មនុស្សភ្លោះ)
១២) Capricorn(មកររាសី ឬ ពពែ)៖ ជាតារានិករដែល ធ្វើការប្រឹងប្រែងខ្លាំងជាងគេបំផុត មានភាពម៉ត់ចត់ ហើយស្រឡាញ់នូវអ្វីដែលខ្លួនធ្វើ។ គេត្រូវការដៃគូណាដែល ស្មោះត្រង់ខ្លាំង ហើយមានភាពអំណត់ធន់នឹងជីវិត។ ដៃគូស័ក្ដិសម៖ Cancer(កក្កដរាសី ឬក្តាម)
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity