​ក្មេង​​៣​នាក់​​​បាន​​ក្លាយ​ជា​អ្នក​មាន ​​​ដោយ​មិន​ទាន់​ទាំង​រៀន​ចប់​ថ្នាក់​វិទ្យាល័យ!!!​



វា​មិន​​មែន​ជា​រឿង​ធម្មតា​នោះទេ​ ដែល​​មនុស្ស​វ័យ​ជំទង់​​ចេះ ​រក​​ប្រាក់​​​តាំង​ពី​វ័យ​ក្មេង​ ជា​ពិសេស​តាំង​ពី​វ័យ​មិន​ទាន់​រៀន​ចប់​វិទ្យាល័យ។ ទោះ​វា​មិន​មែន​ជា​រឿង​ងាយក៏​ពិត​មែន​តែ ​​តែ​ក្មេង​ ៣​នាក់​ខាង​ក្រោម​នេះ​បាន​បង្កើត​អាជីវកម្ម​ទទួល​បាន​ជោគជ័យ​រួច​ទៅ​ហើយ។ 

១) Ashley Quall៖ ​នៅ​វ័យ​១៤​ឆ្នាំ Ashley Quall​បាន​បង្កើត​គេហទំព័រ​មួយ​​​​ឈ្មោះ​ថា​ «whateverlife.com»​នៅ​ឆ្នាំ​២០១៤។ គេហទំព័រ​មួយ​នេះ ​បាន​ទទួល​ការ​គាំទ្រ​ជា​ខ្លាំង។ Ashley Quall ​ត្រូវ​បាន​គេ​ផ្តល់​​ប្រាក់​ ១,៥​ពាន់​លាន​ដុល្លារ​​និង​រថយន្ត​​ផង​​​ជា​ថ្នូរ​នឹង​ការ​លក់​គេហទំព័រ​របស់​គេ​មួយ​នេះ។​

២) John Koon៖ ​ត្រឹម​តែ​​វ័យ​ ១៦​ឆ្នាំ​សោះ​​​ ​​ John Koon ​បាន​បើក​​​ជំនួញ​មួយ​នៅ​ទីក្រុង​ញូយ៉ក។ ក្រោយ​មក John Koon​ ក៏​បាន​បើក​ហាង​ខោអាវ​មួយ​កន្លែង​ទៀត​ ដែល​អាច​បង្កើត​ប្រាក់​ចំណូល​បាន​ខ្ទង់​រយ​លាន​ដុល្លារ។

៣) Cameron Johnson៖ នៅ​១៩៩៤ Cameron Johnson​មាន​វ័យ​ត្រឹម​តែ​៩​ឆ្នាំ​​ប៉ុណ្ណោះ ប៉ុន្តែ Cameron Johnson​ បាន​​បើក​ក្រុមហ៊ុន​លក់​​សំបុត្រ​មួយ​ហៅ​ថា​«Cheers and Tears »។ មុន​ពេល​ដែល​ Cameron Johnson ​បញ្ចប់​វិទ្យាល័យ Cameron Johnson​ អាច​រក​ចំណូល​ ៤០០ ០០០ដុល្លារ​ក្នុង​មួយ​ខែ

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.entrepreneur.com

X
5s