ចំណុច​ ៣​យ៉ាង​ដែល​អ្នក​មិន​គួរ​មាន​អារម្មណ៍​អាក្រក់​ ពី​រឿង​រ៉ាវ​ស្នេហារបស់​អ្នក​



គ្មាន​ស្នេហា​ណា​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ វា​តែង​តែ​មាន​ចំណុច​ល្អ​និង​ចំណុច​អាក្រក់ជា​និច្ច។ ការ​រំពឹង​ទុក​ខ្លះ​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត​និង​អន់​ចិត្ត។ ខាង​ក្រោម​នេះ​ ជា​ចំណុច​ដែល​អ្នក​មិន​គួរ​មាន​អារម្មណ៍​អាក្រក់​ចំពោះ​រឿង​រ៉ាវ​ស្នេហា​របស់​អ្នក៖ ១) ​ចង់​បាន​ការ​គោរព៖ ប្រសិន​ជា​ដៃ​គូ​របស់​អ្នក​ពិត​ជា​ស្រឡាញ់​អ្នក គេ​​នឹង​​មានការ​គោរពចំពោះអ្នក។ ទោះ​បី​ជា​គេ​មិន​យល់​ស្រប​ ប៉ុន្តែ​​​គេ​នឹង​ព្យាយាម​យល់​អំពី​អ្នក។ នេះ​មាន​ន័យ​ថា​​​​ គេ​ទទួល​យក​នូវ​អ្វី​ដែល​អ្នក​គិត ឬ​អ្វី​ដែល​អ្នកមាន។ ២) ការ​សន្ទនា៖ ដើម្បី​ឲ្យ​ស្នេហា​ដំណើរ​ទៅ​មុខ​បាន អ្នក​ទាំង​ពីរ​ត្រូវ​មាន​​ទំនាក់​ទំនង​ទៅ​វិញ​ទៅមក។ នេះ​មាន​ន័យ​ថា ​អ្នក​មិន​ត្រូវ​មាន​អារម្មណ៍​អាក្រក់​ប្រសិន​ជា​ដៃ​គូ​របស់​អ្នក​និយាយ​អ្វី​ដែល​អាក្រក់ ​ឬ​បង្ហាញ​ពី​អារម្មណ៍​ពិត​របស់​​គេ។ រឿង​មួយ​ទៀត​នោះ​គឺ​ថា​ មាន​រឿង​អ្វី​ក៏​ដោយ​ គឺ​ត្រូវ​ចេះ​​និយាយ​រក​គ្នា​។ កុំ​ចង​ចិត្ត​ដាក់​គ្នា តែ​មិន​ព្រម​និយាយ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ឱ្យ​សោះ។ ៣) ការ​ឆ្លើយ​តប៖ មនុស្ស​ជា​ច្រើន​ចង់​ឲ្យ​ដៃ​គូ​របស់​ពួក​គេ​ផ្ញើ​សារ​ទៅ​កាន់​ពួក​គេ​មុន។​ សូម​កុំ​គិត​អីចឹង​អី។ ប្រសិន​​បើ​​អ្នក​ចូល​ចិត្ត​គេ ហើយ​មាន​រឿង​អ្វី​ចង់​និយាយ​ ចូរ​ប្រាប់​គេ​ឲ្យ​ដឹង​មុន​ទៅ៕​ ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ www.thoughtcatalog.com​
X
5s