បើហ៊ានតែរាប់អានមនុស្សប្រភេទទាំងនេះ ដឹងតែស៊យធំមិនខាន
មនុស្សមួយចំនួនស្អាតតែសំបកក្រៅប៉ុណ្ណោះ ឯខាងក្នុងវិញស្អុយរលួយ សឹងតែមិនគួរឲ្យជឿ។ ហេតុនេះហើយ បើអ្នករៀនយល់ពីប្រភេទមនុស្សដែលមិនគួរឲ្យរាប់អានជាមួយ វាពិតជាល្អណាស់សម្រាប់ជីវិតអ្នក។ ក្នុងនោះមាន៖
១) មនុស្សដែលតែងតែនិយាយដើមអ្នកដទៃ មកប្រាប់អ្នកហើយខំអែបអបឲ្យអ្នកស្ដាប់ហើយយល់ស្របដែរ។
២) មនុស្សដែលចូលចិត្តចំណាយពេលអត់ប្រយោជន៍ ហើយមិនតែប៉ុណ្ណោះ នាំអ្នកឲ្យអត់ប្រយោជន៍ដែរ។
៣) មនុស្សចូលចិត្ត ឲ្យគេឯង ពិបាកចិត្ត ហើយអស់សង្ឃឹមនឹងអ្វីដែលគេបានធ្វើរាល់ពេល។
៤) ចង់ឲ្យគេចាប់អារម្មណ៍ ហើយព្យាយាមនៅតែកណ្ដាល ៗ គេ ដើម្បីចង់ល្បី។
៥) ច្រណែនឈ្នានីស គេឯង មិនចេះគិត ហើយចង់ធ្វើអ្វីឲ្យដូចតែគេដែរ។
៦) ខ្លួនឯងជាអ្នកខុស តែធ្វើដូចជាគេនឹងធ្វើបាប ទៅវិញ។
៧) មានលេសនិយាយមិនចេះចប់មិនចេះហើយ លេសរាប់ពាន់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com