​សិល្បៈ​ក្នុង​ការ​ប្រើប្រាស់​ពាក្យពេចន៍​នៅ​កន្លែង​ការងារ ដែល​អ្នក​ត្រូវ​ដឹង​!​



បើ​សិន​ជា​អ្នក​សម្រេច​ចិត្ត​ថា​ធ្វើ​ការងារ​អ្វី​​មួយ​ហើយ​នោះ អ្នក​ត្រូវ​​ចេះ​ស្រឡាញ់​ការងារ​របស់​អ្នក។ ពេល​ខ្លះ​អ្នក​អាច​ហត់​នឿយ​ តែ​ពាក្យ​សម្ដី​ក៏​មិន​គួរ​​ចេះ​តែ​និយាយ​ចេញ​មក​ឲ្យ​គេ​ដឹង​ដែរ។ ការពិតទៅ ការប្រើប្រាស់ពាក្យពេចន៍គឺពិតជាសំខាន់ ហើយបើមានសិល្បៈក្នុងការប្រើវានោះ គឺជីវិតការងាររបស់អ្នក នឹងជោគជ័យមិនខាន។ ខាង​ក្រោម​នេះ​​ជា​​អ្វី​​ដែល​អ្នក​គួរ​ដឹង​៖

១) ពាក្យ​មិន​គួរ​និយាយ​៖ «​វា​មិន​មែន​ជា​ការងារ​ខ្ញុំ​ទេ »។ ពាក្យ​គួរ​និយាយ​៖ «​ យល់​ល្អ អ្នក​គួរ​ជួប​ជាមួយ​ ម្នាក់​នេះ​ឬ​ម្នាក់​នោះ ទើប​ប្រសើរ​​ជាង​ខ្ញុំ​​។»

២) ពាក្យ​មិន​គួរ​និយាយ​៖ «​ការងារ​ហ្នឹង ខ្ញុំ​ធ្លាប់តែធ្វើ​វា​តែ​បែប​នេះ​ទេ​។» ​ពាក្យ​គួរ​និយាយ​៖ « តើ​​ប្រាប់​ខ្ញុំ​​បាន​ទេ ហេតុ​អ្វី​ត្រូវ​​ធ្វើ​បែប​នេះ​វិញ​? »

៣) ពាក្យ​មិន​គួរ​និយាយ​៖​ «​ខ្ញុំ​មិនអាច​ធ្វើ​បាន​សោះ​តែ​ម្ដង​​។» ពាក្យ​គួរ​និយាយ​៖ «​ខ្ញុំ​ទៅ​លែង​រួច​ហើយ តើ​មាន​​អ្នក​​ណា​អាច​ជួយ​ខ្ញុំ​បន្តិច​បាន​ទេ​? »

៤) ពាក្យ​មិន​គួរ​និយាយ​៖​ «​គំនិត​អ្នក​ដូច​ជា​ស្ដាប់​មិន​យល់​សោះ​។» ពាក្យ​គួរ​និយាយ​៖ «​​អត់​ទោស តើ​អ្នក​អាច​ប្រាប់​បាន​ទេ ថា ហេតុ​អ្វី​អ្នក​​គិត​ដូច្នេះ​? »

៥) ពាក្យ​មិន​គួរ​និយាយ​៖​ «​ អ្នក​ឯង​ខុស​ហើយ​។» ពាក្យ​គួរ​និយាយ​៖ « គំនិត​អ្នក​អាច​នឹង​ខុស តែ​យល់​ល្អ អ្នក​គួរ​ធ្វើ​​បែប​នេះ​វិញ​ទៅ​ទើប​ល្អ ​។»

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com

X
5s