បើចង់ផ្លាស់ប្ដូរជីវិតឲ្យប្រសើរជាងមុន មិនត្រូវភ្លេចអនុវត្តទម្លាប់ល្អទាំងនេះឡើយ
អនុវត្តទម្លាប់ខាងក្រោមនេះ ជីវិតរបស់អ្នកនឹងផ្លាស់ប្តូរភ្លាមៗ មនុស្សជាច្រើនចង់បានអ្វីមួយខ្លាំង តែមិនខំប្រឹងធ្វើការដើម្បីទទួលបានវានោះទេ។ មនុស្សជាច្រើនទៀត ធ្វើការស្លាប់រស់ដើម្បីទទួលបានអ្វីមួយ។ ក្នុងឆាកជីវិត យើងមិនដែលពេញចិត្តនូវអ្វីដែលយើងមាននោះទេ មានន័យថាយើងចង់អ្វីថ្មីរហូត។ ប្រសិនជាអ្នកមានទម្លាប់ត្រឹមត្រូវ ជីវិតរបស់អ្នកនឹងមានការផ្លាស់ប្តូរដោយពុំចាំបាច់មានវត្ថុមានតម្លៃ៖
១) ចេញឲ្យឆ្ងាយពីមនុស្សមិនល្អ៖ មនុស្សមិនល្អមានច្រើនណាស់លើលោក។ អ្នកមិនអាចជៀសវាងបាននោះទេ ប៉ុន្តែអ្នកអាចធ្វើការសម្រេចចិត្តតើមនុស្សប្រភេទណាដែលអ្នកចង់រាប់អាន។ មនុស្សជាច្រើនណាស់ដែលស័ក្កិសមនឹងការយកចិត្តណាស់របស់អ្នក។
២) គ្មានទូរស័ព្ទឬកុំព្យូទ័រក្នុងបន្ទប់៖ មនុស្សជាច្រើនមិនដឹងថាវាប៉ះពាល់ដល់ការគេងនិងផលិតភាពរបស់មនុស្សម្នាក់ៗនោះទេ។ ជម្រើសដ៏ល្អបំផុតគឺអ្នកគួរតែជៀសវាងប្រើប្រាស់ទូរស័ព្ទឬកុំកុំព្យូទ័រក្រោយអាហារពេលល្ងាច។
៣) ដឹងគុណ៖ ការដឹងគុណគឺជាចំណុចសំខាន់នៃភាពរីករាយ។ ការដឹងគុណនូវអ្វីដែលអ្នកមានក៏អាចធ្វើឲ្យអ្នករីករាយបានផងដែរ។ ឈប់ស្រមៃថាអ្នកនឹងមានភាពរីករាយនៅពេលដែលអ្នកទទួលអ្វីថ្មី។ អ្នកគួរតែពេញចិត្តនូវអ្វីដែលអ្នកមានឥឡូវនេះ៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.entrepreneur.com