បើ​ចង់​ដើរ​​កម្សាន្ត​​​កន្លែង​ឆ្ងាយ​ៗ​តែ​ម្នាក់​ឯង​ដោយ​សុវត្ថិភាព ​​កុំ​ភ្លេច​ចំណុច​ទាំង​៣​នេះ​



តាម​ពិត​ទៅ មនុស្ស​ជា​ច្រើន​ណាស់​ចង់​ដើរលេង​ម្នាក់​ឯង ប៉ុន្តែ​ពួក​គាត់​មាន​ការ​ព្រួយបារម្ភ​​ជា​ច្រើន ជាពិសេសនោះគឺ សុវត្ថិភាព​ផ្ទាល់​ខ្លួន​។ ប្រសិន​អ្នក​ជា​នារី​ហើយ​ចង់​ដើរលេង​ដោយ​ខ្លួន​ឯង យុទ្ធសាស្ត្រ​ខាង​ក្រោម​អាច​ជួយ​អ្នក​បាន៖ ១) ជ្រើសរើស​កន្លែង​ឲ្យ​បាន​ល្អ៖ នេះ​ជា​ជំហាន​ដំបូង​នឹង​សំខាន់​បំផុត​សម្រាប់​អ្នក​ដើរ​លេង។ អ្នក​ត្រូវ​ជ្រើសរើស​កន្លែង​ដោយ​យក​ចិត្ត​ទុក​ដាក់។ ទោះ​បី​ជា​កន្លែង​នោះ​ជា​កន្លែង​ដែល​អ្នក​ចង់​ទៅ ប៉ុន្តែ​អ្នក​ត្រូវ​ជ្រើសរើស​កន្លែង​ដែល​មាន​សុវត្ថិភាព។ ២) ស្រាវជ្រាវ​៖ មុន​នឹង​អ្នក​ចេញ​ដើរ​ក្រៅ​ប្រទេស អ្នក​គួរ​តែ​ធ្វើ​ការ​​ស្រាវជ្រាវ​​រាល់​ព័ត៌មាន​ដែល​ទាក់​ទង​ទៅ​នឹង​កន្លែង​មួយ​នោះ​ឬ​ក៏​សួរ​មនុស្ស​ដែល​ធ្លាប់​ទៅ។ ប្រសិន​ជា​អ្នក​មិន​ដឹង​ពី​របៀប​ស្រាវជ្រាវ​ អ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រwww.tripadvisor.comបាន។ ៣) កន្លែង​ស្នាក់​នៅ៖ ទោះ​បី​ជា​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​ចូល​ចិត្ត​ស្នាក់​នៅ​ផ្ទះ​សំណាក់​ព្រោះ​តែ​វា​មាន​តម្លៃ​ថោក ប៉ុន្តែ​វា​មាន​បញ្ហា​ជា​ច្រើន។ អ្នក​អាច​សាកល្បង​នៅ​ជា​មួយ​ប្រជាជន​នៅ​​ទី​នោះ​ដោយ​សុំ​ការ​ស្នាក់​នៅ​ជា​មួយ​ពួក​គាត់៕ ប្រែ​សម្រួល៖អឹុង មុយយូ ប្រភព៖www.lifehack.org​
X
5s