ថ្ងៃមួយមនុស្សសាវាភាគច្រើន នឹងស្ដាយក្រោយ នៅពេលដឹងថា មនុស្សខ្លួនស្រឡាញ់មានតម្លៃយ៉ាងនេះនោះ
អ្នកមានសង្សារច្រើន អាចជាចំណង់ចំណូលចិត្តគេ តែចំណង់ចំណូលចិត្តនោះ វានឹងនាំខ្លួនលំបាក ទៅថ្ងៃក្រោយ បើមិនកែវាចេញទេនោះ។ ដល់ពេលដែលអ្នកត្រូវដឹងពីតម្លៃសង្សាររបស់ខ្លួន ហើយព្យាយាមកែទម្លាប់សាវា អ្នកវិញហើយ។
១) អ្នកមិនដឹងឡើយ ថាគេពលី និងបូជាអ្វីខ្លះសម្រាប់អ្នកទេ ក្នុងនោះមានទាំងពេលវេលា ថវិកា ហើយអាចឈ្លោះគ្នាជាមួយអ្នកដទៃ ដើម្បីតែចង់ការពារអ្នកទៀត។ អាចថាពេលខ្លះអ្នកខឹងនឹងគេ ដោយសារកត្តាអ្វីមួយ តែអ្នកក៏ត្រូវអាណិតអាសូរ ហើយនឹកឃើញពេលគេធ្វើល្អដាក់អ្នកដែរ បានត្រឹមត្រូវ។
២) គេធ្លាប់ជាមនុស្ស ផ្ដល់សុភមង្គល ដល់អ្នក ហើយនិយាយពាក្យថា«ខ្ញុំស្រឡាញ់អ្នក» ច្រើនជាងអ្នកណាទៅទៀត។ គេតែងផ្ដល់ភាពកក់ក្ដៅ ហើយផ្ដល់អ្វីគ្រប់យ៉ាងដែលអ្នកចង់បាន។
៣) គេជាមនុស្សដែលជឿជាក់លើអ្នក ហើយហ៊ានទទួលយកអ្នកមកធ្វើសង្សារដោយមិនគិតអ្វីទាំងអស់ តែចុងក្រោយអ្នកបែរទៅចោលគេ ហើយលួចលាក់ផិតក្បត់យ៉ាងសាហាវទៅវិញ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.mensfitness.com