​ការងារ​​​​​ក្នុង​វិស័យ​អ្វី​​​​មាន​តម្រូវ​ការ​​ខ្លាំង​ជាង​គេ​​ ​២​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​កម្ពុជា​​យោង​តាម​ Everjobs Cambodia?​



​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​ Everjobs Cambodia ​ដែល​ BizKhmer ​ទើប​នឹង​ទទួល​បាន​នៅ​ថ្ងៃ​នេះ​ ​បាន​ចេញ​ផ្សាយ​របាយការណ៍​​​នៃ​​បម្រែ​បម្រួល​ទីផ្សារ​ការងារ​នៅ​ក្នុង​ឆ្នាំ​២០១៦ នៅ​ប្រទេស​កម្ពុជា។ ​តាម​រយៈ​ការ​សិក្សា​បាន​ឱ្យ​ដឹង​ថា​ ​មុខ​តំណែង​នៅ​ក្នុង​ផ្នែក​ធនាគារ​ និង​បដិសណ្ឋារកិច្ច​​ជា​មុខ​តំណែង​លំដាប់​ជួរ​មុខ​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​ ២​ឆ្នាំ​ជាប់​ៗ​គ្នា​មក​នេះ។ ​ ​លទ្ធផល​នេះ​គឺ​ទទួល​បាន​ពី​ការ​ប្រមូល​ផ្ដុំ​​ដោយ​ការ​ត្រួត​ពិនិត្យ​នៅ​លើ​គេហទំព័រ​ everjobs.com.kh ​នៅ​ក្នុង​ឆ្នាំ​២០១៦​ ​ហើយ​បាន​បង្ហាញ​ជា​ក្រាហ្វិច​ដោយ​ពិពណ៌នា​អំពី​ទំនោរ​នៃ​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ការងារ​នៅ​កម្ពុជា។ ​ ​ ​ក្នុង​ចំណោម​ការងារ​ដែល​បាន​ផ្សព្វផ្សាយ​ការងារ​នៅ​លើ​គេហទំព័រ​ everjobs.com.kh ក្នុង​ឆ្នាំ​២០១៦​ គឺ​ការងារ​ផ្នែក​ធនាគារ​ ​មាន​ចំនួន​ច្រើន​ជាង​គេ​ ពោល​គឺ​ ១១%​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ជាប់​ៗ​គ្នា​ ខណៈ​ការងារ​បដិសណ្ឋារកិច្ច​ជាប់​ចំណាត់​ថ្នាក់​លេខ​​ ២​ស្រប​ពេល​ដែល​កំណើន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​​​ថ្ងៃ។ ​​​ ​​​​​​លោក​ Marie Balandreau​ អ្នក​គ្រប់គ្រង​ផ្នែក​ Business Development ​នៅ​ everjobs.com.kh​ ​បាន​លើក​ឡើផង​ថា​៖ «​ជា​មួយ​នឹង​ការ​មក​ដល់​នៃ​សេវាកម្ម​ធនាគារ​តាម​រយៈ​អ៊ីនធឺណិត​ ក៏​ដូច​ជា​​​សេវាកម្ម​ធនាគារ​តាម​រយៈ​ទូរស័ព្ទ​ មុខ​តំណែង​ការងារ​នៅ​ក្នុង​វិស័យ​ធនាគារ​ត្រូវ​បាន​រំពឹង​ទុក​ថា​ ​នឹង​នៅ​តែ​ស្ថិត​នៅ​ក្នុង​លំដាប់​ជួរ​មុខ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ»៕ ​ ​
X
5s