តើ​ធ្វើ​យ៉ាង​ណា​ ​ដើម្បី​អាច​រស់​នៅ​ក្នុង​ជីវិត​ដែល​ខ្លួន​ចង់​បាន​?​



មនុស្ស​ជា​ច្រើន​ណាស់​រស់​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ពួក​គេ​មិន​ពេញ​ចិត្ត។ ប៉ុន្តែ ​ពួក​គាត់​មិន​ដឹង​ថាខ្លួនអាច​មាន​ជីវិត​ដែល​ពួក​គាត់​ចង់​បាន​ឡើយ។ អ្នក​ខ្លះ​មិន​សូម្បី​តែ​ចំណាយ​ពេល​គិត​ពី​ជីវិត​ដែល​ពួក​គាត់​ចង់​បាន។ ដើម្បីអាចរស់នៅក្នុងជីវិតដែលខ្លួនឯងចង់បាន កុំភ្លេចចំណុចទាំងនេះ៖

១) សួរ​ខ្លួន​ឯង​តើ​ខ្លួន​ឯង​ចង់​បាន​អ្វី៖ ប្រសិន​ជា​អ្នក​មិន​ដឹង​ថា​ខ្លួន​ឯង​ចង់​បាន​អ្វី រាល់​ពេល​ដែល​អ្នក​ងើប​ពី​គេង​អ្នក​នឹង​ធ្ងល់​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​អាច​ទទួល​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ មុន​នឹង​អ្នក​អាច​សប្បាយ​ចិត្ត​ អ្នក​ត្រូវ​ដឹង​ថា​ខ្លួន​ឯង​ចង់​បាន​អ្វី។

២) ដឹង​ឲ្យ​ច្បាស់​ពី​ក្តី​សុបិន៖ត្រូវដឹងឲ្យច្បាស់ពីក្តីសុបិនរបស់ខ្លួន ព្រោះបើអ្នកមិនដឹងទេ វាប្រៀបដូចជា ការអណ្តែតលើមហាសាគរដោយមិនដឹងកោះត្រើយអ៊ីចឹង។ បន្ទាប់ពី​ដឹង​ពី​ក្តី​សុបិន​ហើយ អ្នកត្រូវតែរកវិធីសាស្រ្តដើម្បីសម្រេចវាឲ្យបាន ​។ តើ​អ្នក​អាច​សម្រេច​ដោយ​របៀប​ណា? តើ​ពេល​ណា​​អ្នក​នឹង​ចាប់​ផ្តើម។ល។

៣) បង្កើត​គម្រោង​និង​សកម្មភាព៖ មនុស្ស​ជា​ច្រើន​បរាជ័យ​ដោយ​សារ​តែ​គ្មាន​គម្រោង​ការ​ និង ​គ្មាន​សកម្មភាព​។ ដូច្នេះ​ហើយ ក្រោយ​អ្នក​មាន​ចម្លើយ​ថា​អ្នក​ចង់​បាន​អ្វី​ហើយ អ្នក​ត្រូវ​បង្កើត​ផ្លូវ​ដើម្បី​ទៅ​ដល់​ទី​នោះ​ឬ​ចាប់​ផ្តើម​សកម្មភាព។

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.addicted2success.com

X
5s