រឿងទាំងនេះហើយ ដែលនារីៗ ភាគច្រើនភ្លេចគិត ពេលដល់វ័យរាងចំណាស់
អាចថាពេលអ្នកនៅក្មេង វាមិនទាន់ហួសពេលទេ ដែលអ្នកមិនកែប្រែ។ តែបើដល់វ័យរាងចំណាស់ហើយនោះ អ្វីៗ មិនអាចធ្វេសប្រហែសបានទៀតឡើយ។ នេះជាអ្វីដែលអ្នកគួរដឹង៖
១) មិនសូវយកចិត្ត ទុកដាក់ហាត់ប្រាណ ដើម្បីសុខភាពឡើយ ព្រោះថាបើអ្នកតែងតែធ្វើហីៗ ពេក អ្នកនឹងជួបបញ្ហាសុខភាពធ្ងន់ធ្ងរមិនខាន។
២) ចំណាយពេលវេលាមានសង្សារច្រើន អត់ប្រយោជន៍ គឺវានឹងនាំជីវិតអ្នកកាន់តែខាតបង់ ហើយគ្មានអ្នកស្រឡាញ់ពិតទៀត។
៣) ពិសាអាហារក្រៀមក្រោះ គ្មានជីវជាតិ យូរៗ ទៅ ដូចជាបំពុលសុខភាពខ្លួនដែរ។
៤) បើតែងតែមានអារម្មណ៍ខ្មាស ហើយគិតថាខ្លួនឯងមិនល្អ អ្នកនឹងគ្មានថ្ងៃ សម្រេចគោលដៅចង់បានឡើយ។
៥) ប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ គឺកាន់តែធ្វើឲ្យខ្លួនឯងអស់តម្លៃតែម្ដង។
៦) កើតមកជាមនុស្សបើមិនចេះក្រោកឈរ ការពារខ្លួនឯងទេ គ្មាននរណាមកការពារជំនួសរហូតឡើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.todayifoundout.com