​សាស្ត្រាចារ្យ​​​ Standford​ ​បង្កើត​គន្លឹះ​ងាយ​​ស្រួល​មួយ​​ត្រូវ​ធ្វើ ពេល​អ្នក​ស្អប់​ការងារកំពុង​ធ្វើ​ ​​ហើយ​មិន​ដឹង​ធ្វើ​ម៉េច​​



ជា​ការ​ពិត​រឿង​ស្អប់​ការងារ​ដែល​អ្នក​កំពុង​​ធ្វើ​ គឺ​​ប្រហែល​ជា​អាច​នឹង​កើត​ឡើង​ចំពោះ​មនុស្ស​ភាគ​ច្រើន​ដែល​ប្រកប​អាជីព​បំពេញ​ការងារ។ ​រឿង​ធុញថប់​នឹង​ការងារ​កំពុង​ធ្វើ​ គឺ​ជា​រឿង​ដែល​គួរ​ឱ្យ​ធុញថប់​បំផុត។ ​ សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​​ Standford លោក ​Bill Burnett​ និង​ Dave Evans បាន​លើក​ឡើង​ថា​​ ប្រសិន​បើ​ធុញថប់​នឹង​ការងារ​​ដែល​អ្នក​កំពុង​ធ្វើ​ហើយ​មិន​ដឹង​ធ្វើ​ម៉េច​ គឺ​​បង្កើត​ «ផែនទី​គំនិត» ឬ «Mind Map»។ ​

តើ​គួរ​បង្កើត​ឡើង​ដោយ​វិធី​ណា? សាស្ត្រាចារ្យ​ទាំង​ពីរ​រូប​ ​បាន​បង្រៀន​វគ្គ​សិក្សា​ដ៏​ពិសេស​មួយ​នៅ​សាកលវិទ្យាល័យ​ Standford ​ដែល​មាន​ឈ្មោះ​ថា​ «​គូសវាស​ជីវិត​របស់​អ្នក» ឬ «Designing Your Life» ​នៅ​ឆ្នាំ ២០១៦​ ហើយ​លោក​ទាំង​ពីរ​បាន​បោះពុម្ព​សៀវភៅ​មួយ​ក្បាល​ដែល​ដាក់​ឈ្មោះ​ដូច​វគ្គ​សិក្សា​នេះ។ ​លោក​បាន​បង្ហាញ​ថា​ ផែនទី​គំនិត​ពិត​ជា​អាច​ជួយ​បាន។

១) ជ្រើស​រើស​ប្រធាន​បទ​មួយ​៖ ​ជ្រើស​រើស​​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​សប្បាយ​ចិត្ត។ (​ប្រសិន​បើ​អ្នក​ពេញ​ចិត្ត​ទំនួល​ខុស​ត្រូវ​ណា​មួយ​ ជ្រើសរើស​យក​មក​ធ្វើ​ជា​ប្រធានបទ)។

២) ​សរសេរ​ ៥​ ទៅ​ ៦​ចំណុច​ដែល​ទាក់ទង​ទៅ​នឹង​ប្រធាន​បទ​ឬ​គំនិត​ដើម៖ ​សរសេរ​​អ្វី​ដែល​អ្នក​នឹក​ឃើញ​ដំបូង​គេ​ ហើយ​បង្កើត​មែកធាង​ដែល​ទាក់ទង​ទៅ​នឹង​ចំណុច​នីមួយៗ​ឱ្យ​បាន​ច្រើន​ និង​បង្កើត​មែកធាង​តូចៗ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត។

៣) ​ផ្សារភ្ជាប់​ចំណុច​ដែល​ទាក់ទង​គ្នា៖ រក​ចំណុច​ណា​ដែល​ពាក់ព័ន្ធ​គ្នា​ ឬ​ចំណុច​ដែល​លេចធ្លោ​ និង​​​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក ហើយ​ជ្រើស​រើស​មក​បង្កើត​ជា​គំនិត​ថ្មី។ មើល​រូប​ខាង​ក្រោម​ជា​ឧទាហរណ៍៕​​

X
5s