​​ដឹង​ថា​កងទ័ព​ណាតូ​​​ដាក់​ពង្រាយ​តាម​ព្រំដែន​រុស្ស៊ី​​មាន​ចំនួន​ប៉ុន្មាន​អត់?​



​កង​កម្លាំង​នៃ​កង​សម្ព័ន្ធ​យោធា​​អង្គការ​ណាតូ ​ត្រូវ​បាន​ដាក់​ពង្រាយ​​យ៉ាង​ច្រើន​សន្ធឹក​នៅ​តាម​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​​នៅ​ជាប់​ព្រំដែន​នៃ​ប្រទេស​រុស្ស៊ី​​​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​កសាង​កម្លាំង​ដ៏​ធំ​នៃ​បណ្ដា​ប្រទេស​លោក​ខាង​លិច​​គិត​ចាប់​តាំង​ពី​សម័យ​សង្គ្រាម​​ត្រជាក់​មក។ បណ្ដា​ប្រទេស​នៅ​ជាប់​សមុទ្រ​បាល់ទិច​ មាន​ដូច​ជា​ ប៉ូឡូញ​ រ៉ូម៉ានី​ និង​ប៊ុលហ្គារី​ គឺ​ជា​ទីតាំង​នៃ​កង​កម្លាំង​របស់​អង្គការ​ណាតូ​ដែល​មាន​សមាជិក​ ២៨​ប្រទែស​ និង​មាន​កង​ទ័ព​ចំនួន ៧០០០​នាក់​ដាក់​ពង្រាយ​នៅ​តាម​ប្រទេស​​ជាប់​ព្រំដែន​រុស្ស៊ី។ ​ កង​ទ័ព​ទាំង​ ៤០០០​នាក់​មាន​​ ១២០០​នាក់​ឈរ​ជើង​នៅ​ប្រទេស​ឡាតវី​ (កង​ទ័ព​មក​ពី​អាល់បានី​ អ៊ីតាលី​ ប៉ូឡូញ អេស្ប៉ាញ​ និង​ស្លូវើនៀ) ១២០០​នាក់​ឈរ​ជើង​នៅ​ប្រទេស​លីទុយអានី​ (កង​ទ័ព​មក​ពី​ប្រទេស​បែលហ្សិក​ ​ក្រូអាត​ ​បារាំង​ លុចហ្សំបួរ​ ហុល្លង់​ ន័រវែស​ ​ក្រោម​ការ​ដឹកនាំ​របស់​កង​កម្លាំង​ អាល្លឺម៉ង់) ៤០០០​ពាន់​នាក់​ម​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក​​រួម​មាន​​យុទ្ធភណ្ឌ​​​ធន់​ធ្ងន់​ ​មាន​រថក្រោះ​ ២៥០​គ្រឿង​ ​កង​រថ​ពាសដែក​ Bradley និង Paladin​ និង​ ៨០០​នាក់​ជា​កង​ទ័ព​មក​ពី​ដាណឺម៉ាក​ និង​បារាំង​ ដែក​ដឹក​នាំ​ដោយ​អង់គ្លេស​រួម​មាន​កង​យន្តហោះ​ផង​ដែរ៕​ ​​
X
5s