​ទីបំផុត​ចៅក្រម​សហព័ន្ធ​​ជំទាស់​ Trump ​រឿង​​ហាម​ឃាត់​ជន​​មូស្លីម​៧​ប្រទេស​មិន​ឱ្យ​ចូល​​អាមេរិក​​



ទីបំផុត​​ចៅក្រម​សហព័ន្ធ​បាន​សម្រេច​ផ្អាក​មិន​ឱ្យ​អនុវត្ត​តាម​បទ​បញ្ជា​ប្រធានាធិបតី​ លោក​ ដូណាល់​ ត្រាំ​ដែល​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​​របស់​ជនជាតិ​មូស្លីម​មក​ពី​ប្រទេស​ចំនួន​ ៧​ចូល​ទឹក​ដី សហរដ្ឋ​អាមេរិក។ ដោយ​ឡែក​ ​ក្រសួង​យុត្តិធម៌​របស់​អាមេរិក​ បាន​សម្រេច​ជំទាស់​ភ្លាមៗ​ដែរ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ចៅក្រម​សហព័ន្ធ​នេះ។ នេះ​ជា​ការ​ជំទាស់​​ដ៏​មាន​ការ​រំជើប​រំជួល​មួយ។ ​ការ​ជំទាស់​របស់​ចៅក្រម​សហព័ន្ធ​ គឺ​មាន​រយៈ​ពេល​ត្រឹម​តែ​ជាង​ ១​សប្ដាហ៍​បន្ទាប់​ពី​លោក ដូណាល់​ ត្រាំ​ ចេញ​បទ​បញ្ជា​ហាមឃាត់​​នេះ។ លោក James Robart  ​ត្រូវ​បាន​តែងតាំង​ជា​ចៅ​ក្រម​ប្រចាំ​នៅ​​​ Seattle ​​ដោយ​អតីត​ប្រធានាធិបតី​លោក​ George W. Bush ​នៅ​ឆ្នាំ​២០០៤​ ជា​អ្នក​ចេញ​​​បទ​បញ្ជា​ឱ្យ​ផ្អាក​ការ​អនុវត្ត​បទ​បញ្ជា​របស់​​ ដូណាល់​ ត្រាំ​ នៅ​ទូទាំង​ប្រទេស។ ​ សូម​បញ្ជាក់​ថា​ ប្រជា​ពលរដ្ឋ​មក​ពី​បណ្ដា​ប្រទេស​ស្ថិត​ក្រោម​បញ្ជា​ថ្មី​របស់​លោក ត្រាំ បាន​ជាប់​គាំង​នៅ​លើ​ជើង​ហោះហើរ​ទៅ​កាន់​ទឹក​ដី​អាមេរិក ​ដោយ​​ព្រួយ​បារម្ភ​ថា​ ពួកគេ​មិន​មាន​ឱកាស​ចូល​ទៅ​អាមេរិក៕
X
5s